កិច្ចប្រជុំពិនិត្យលទ្ធផលរបាយការណ៍ចុះសិក្សាអំពីគម្រោងផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត Study on Future Funding of Agriculture Extension Services
លេខាធិការដ្ឋានកម្មវិធី ASPIRE ៖
កិច្ចប្រជុំពិនិត្យលទ្ធផលរបាយការណ៍ចុះសិក្សាអំពីគម្រោងផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត
Study on Future Funding of Agriculture Extension Services
នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលរបាយការណ៍ចុះសិក្សាអំពីគម្រោងផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត Study on Future Funding of Agriculture Extension Services ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) លោកស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋាន សហការីនៃកម្មវិធីASPIRE ព្រមទាំងតំណាងនាយកដ្ឋានផែនការ និងស្ថិតិ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនYDRC ។
គោលបំណង នៃកិច្ចប្រជុំមាន៣ សំខាន់ៗ ដូចជា៖
១). ពិនិត្យពីថវិកាសម្រាប់ផ្សព្វផ្សាយកសិកម្ម ពីគ្រប់ប្រភព ឬដៃគូអភិវឌ្ឍ
២). ប៉ាន់ប្រមាណថវិកាសម្រាប់ផ្តល់ជូន (ទាំងពីមុន បច្ចុប្បន្ន និងនាពេលអនាគតគ្រប់ប្រភពថវិកា របៀបផ្តល់ហិរញ្ញប្បទាន ដើម្បីសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល)
៣). ផ្តល់ជាអនុសាសន៍លើការសិក្សា ។