Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការចុះតាមដានការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផល ពីបណ្ដាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំស្វាយអំពារ ស្រុកមុខកំពូល

ការចុះតាមដានការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផល ពីបណ្ដាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំស្វាយអំពារ ស្រុកមុខកំពូល

កម្មវិធី ASPIRE ខេត្តកណ្តាល៖

 

ការចុះតាមដានការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផល ពីបណ្ដាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំស្វាយអំពារ ស្រុកមុខកំពូល

នាថ្ងៃអាទិត្យទី ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទីផ្សារកម្មវិធី ASPIRE បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមុខកំពូល និងភ្នាក់ងារផ្សព្វផ្សាយឃុំ លោកស្រី ទេព សុផល ប្រចាំឃុំស្វាយអំពារ ស្រុកមុខកំពូល បានចុះតាមដានការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផល ពីបណ្ដាសមាជិកក្នុងបណ្ដុំអាជីវកម្ម ស្ថិតក្នុងភូមិថ្មី (បង្កើតក្នុងឆ្នាំ២០២០) និងភូមិស្វាយអំពារ (បង្កើតក្នុងឆ្នាំ២០២១) របស់បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំស្វាយអំពារ និងចុះធ្វើការប្រមូលទិន្នន័យកសិផលភ្ជាប់នឹងទីផ្សារ ប្រចាំខែមិថុនា សម្រាប់បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពទាំងពីរនេះ ។

ជាលទ្ធផល បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពភូមិថ្មី ឃុំស្វាយអំពារ ប្រមូលបានទិន្នផលសរុប ៣៨,៨៥០គ.ក លក់បានក្នុងតម្លៃចន្លោះពី ៧០០៛/គ.ក ដល់ ៨,៥០០៛/គ.ក តាមប្រភេទបន្លែ រីឯ បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ភូមិស្វាយអំពារ ឃុំស្វាយអំពារ ប្រមូលបានទិន្នផលសរុប ៣០,០០០គ.ក លក់បានក្នុងតម្លៃចន្លោះពី ២៥០៛/គ.ក ដល់ ៧,០០០៛/គ.ក តាមប្រភេទបន្លែ ។
ផលិតផលរបស់សមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព ឃុំស្វាយអំពារ ទាំង២បណ្ដុំ ក្នុងស្រុកមុខកំពូលនេះ បានលក់ជាប្រចាំឱ្យទៅអ្នកប្រមូលទិញ ២នាក់ គឺឈ្មោះ ប៉ាន់ សុខលី ០៩៦ ៨១២ ៦០៥៥ និងឈ្មោះ ឆន ថេន ០៨៥ ២៨១ ៤៤៨

 

 

Leave a Reply

Your email address will not be published.