Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ក្រុមការងារកម្មវិធី ASPIRE បានចុះពង្រឹង និងពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្ម ខេត្តប៉ៃលិន

ក្រុមការងារកម្មវិធី ASPIRE បានចុះពង្រឹង និងពិនិត្យវឌ្ឍនភាពសមាជិកបណ្តុំអាជីវកម្ម ខេត្តប៉ៃលិន

កម្មវិធី ASPIRE ខេត្តប៉ៃលិន ៖

 

នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ កញ្ញា​ យឹម សុខគឹមលី ទីប្រឹក្សានៃកម្មវិធី ASPIRE លោក បុល ប៊ុន មន្ត្រីត្រួតពិនិត្យតាមដាន វាយតម្លៃ គ្រប់គ្រងប្រព័ន្ធទិន្នន័យកសិករ MIS និងលោកស៊ុយ មន មន្ត្រីផ្សព្វផ្សាយបច្ចេកទេសផលិតកម្ម និងបសុព្យាបាល ទទួលបន្ទុកអនុកម្មវិធីទី២ នៃកម្មវិធី ASPIRE ខេត្តប៉ៃលិន បានចុះជួបកសិករឈ្មោះ លោក ស៊ុ សៀក ជាអនុប្រធាននៃគណៈកម្មការគ្រប់គ្រងមណ្ឌលប្រមូលផ្តុំកសិផល ភូមិភ្នំកុយ និងជាប្រធានបណ្តុំអាជីវកម្មមាន់ នៅភូមិភ្នំកុយ (០៩៧ ៨៩៤ ៩៧៩៦) បានពិភាក្សាអំពីដំណើរការគ្រប់គ្រងផលិតកម្មកសិផល ឆ្ពោះទៅកាន់ទីផ្សារតាមរយៈកិច្ចសន្យា ជាមួយតម្លៃសមរម្យ។

លើសពីនេះ ក្រុមការងារបានចុះជួបកសិករឈ្មោះលោក ឃួន ប៊ុន្នី (០៨៨ ៨០០ ០៥១៦) ជាសមាជិកទទួលបន្ទុកផ្នែកបច្ចេកទេសនៃគណៈកម្មការគ្រប់គ្រងមណ្ឌលភូមិភ្នំកុយ និងជាប្រធានបណ្តុំអាជីវកម្មបន្លែភ្នំកុយ។

ជាលទ្ធផល៖ លោក ឃួន ប៊ុន្នី បានដាំដំណាំ៣ប្រភេទមានដូចជា៖

១). ដាំខាត់ណាផ្កា ជាបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ហើយនៅដើមខែមិថុនា ឆ្នាំ២០២២នេះ គាត់បានប្រមូលផល ខាត់ណាផ្កា សរុបចំនួន ៣០០គីឡូក្រាម ដែលមានតម្លៃក្នុង១គីឡូស្មើនឹង៤,០០០រៀល។

២). ដំណាំត្រសក់ទ្រើង ដាំលើផ្ទៃដីប្រមាណ ជាង១ហិកតា ដែលកំពុងប្រមូលផលតាំងពីដើមខែមិថុនានេះ បានប្រហែលប្រមាណ ១០តោន ដែលមានតម្លៃ ២,០០០រៀល ក្នុង១គីឡូ និងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមិថុនា គាត់នឹងអាចប្រមូលផលិតផលគាត់បាន ប្រមាណចំនួន ៣០តោន តែតម្លៃគឺតម្រូវតាមទីផ្សារ។

៣). ដំណាំពោតក្រហម ដែលទើបបានប្រមូលផលរួចថ្មីៗនេះ បានប្រហែល ២៥តោន ដែលមានតម្លៃ ៦.៣៥ បាត ក្នុង១គីឡូ។

 

 

 

Leave a Reply

Your email address will not be published.