Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពការដាំដុះ និងការប្រមូលផលដំណាំផ្សិត របស់កសិករបណ្ដុះអាជីវកម្មផ្សិត ឈ្មោះ អ៊ុក គន្ធា ក្រុងសៀមរាប

វឌ្ឍនភាពការដាំដុះ និងការប្រមូលផលដំណាំផ្សិត របស់កសិករបណ្ដុះអាជីវកម្មផ្សិត ឈ្មោះ អ៊ុក គន្ធា ក្រុងសៀមរាប

កម្មវិធី ASPIRE សង្កាត់ក្របីរៀល ក្រុងសៀមរាប ៖

 

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យការងារដាំដុះ និងការងារប្រមូលផលដំណាំផ្សិត របស់កសិករបណ្ដុះអាជីវកម្មផ្សិតម្នាក់ឈ្មោះ អ៊ុក គន្ធា ភេទប្រុស ជាសមាជិកនៅក្នុងបណ្ដុំ ដោយបច្ចុប្បន្នកសិកររូបនេះ បានធ្វើការងារបណ្ដុះផ្សិតនៅលើក្នុងរោងចំហុយ សរុបចំនួន ០៤រោង ដែលទទួលបានទិន្នផលសរុបប្រមាណ ៣៥០គីឡូក្រាម ដោយការប្រើប្រាស់វត្ថុធាតុដើមពីកាកសំណល់ដំឡូងមី នៅក្នុងការបណ្ដុះនេះ មានរោងខ្លះទើបនឹងប្រមូលផល និងរោងខ្លះទៀតទើបតែរៀបចំបណ្ដាក់គ្នា ។

ហើយចំពោះការបណ្ដុះផ្សិតចំបើងនៅលើដីវិញ កសិកររូបនេះបានផ្អាកដាំដុះ ដោយសារនៅលើដីនៅរដូវនេះ បានជួបប្រទះនូវបញ្ហាជន់លិចពីទឹកភ្លៀង។ ដោយឡែកកសិករផ្សេងៗទៀត នៅក្នុងបណ្ដុំអាជីវកម្មបណ្ដុះផ្សិតភូមិបឹងនេះ ពុំបានប្រកបការងារបណ្ដុះផ្សិតចំបើងទេ តែពួកគាត់ប្ដូរមុខរបរមកធ្វើការដាំដុះបន្លែវិញ ដោយនៅក្នុងនោះពួកគាត់បានដាំដុះបន្លែដូចជា៖ ននោង ត្រឡាច ត្រសក់ទ្រើង សណ្ដែកគួរ និងពពួកបន្លែស្លឹក

 

 

Leave a Reply

Your email address will not be published.