Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វឌ្ឍនភាពនៃការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិអញ្ចាញ ក្រុងសៀមរាប

វឌ្ឍនភាពនៃការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផលរបស់សមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិអញ្ចាញ ក្រុងសៀមរាប

 

កម្មវិធី ASPIRE ក្រុងសៀមរាប ៖

 

នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២

ក្រុមការងារថ្នាក់ខេត្ត ក្រុង និងភ្នាក់ងារផ្សព្វផ្សាយសង្កាត់នគរធំ នៃកម្មវិធី ASPIRE បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដាំដុះបន្លែសុវត្ថិភាព និងការប្រមូលផលរបស់សមាជិកបណ្តុំបន្លែ ជាពិសេស កសិករឈ្មោះ សេន តែន ភេទស្រី ជាសមាជិកក្នុងបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

បច្ចុប្បន្ននេះ លោកស្រី សេន តែន ដាំដុះសណ្ដែកគួរ លើផ្ទៃដីប្រមាណ ៧៥០ម៉ែត្រការ៉េ គាត់ប្រមូលផលបានពី ៣០គីឡូក្រាម ទៅ ៣៨ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយគាត់លក់ទៅអោយអ្នកប្រមូលទិញ ដែលបានធ្វើកិច្ចសន្យា ដែលតម្លៃ មួយគីឡូក្រាម ២,៥០០ ទៅ ៣,០០០រៀល ហើយបោះដុំអោយឈ្មួញលើកយកទៅលក់បន្តនៅផ្សារសាមគ្គី។

ក្នុងដំណើរការដាំដុះមានការលូតលាស់បានល្អ ហើយក៏គ្មានផលប៉ះពាល់ឬការបំផ្លាញពីសត្វល្អិតឡើយ។ កសិកររូបនេះព្យាយាមយកចិត្តទុកដាក់ក្នុងការថែទាំ សម្អាតស្មៅ លើករង និងប្រើជីតាមលក្ខណៈបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងតាមការណែនាំពីក្រុមការងារបានយ៉ាងល្អប្រសើរ។

 

 

 

 

Leave a Reply

Your email address will not be published.