ការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS នៃកម្មវិធីចំការ (Chamka App) របស់គម្រោង RUSH-IT នៃកម្មវិធី ASPIRE ខេត្តសៀមរាប
គម្រោង RUSH-IT នៃកម្មវិធី ASPIRE ខេត្តសៀមរាប ៖
កាលពីរសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS នៃកម្មវិធីចំការ (Chamka App) របស់គម្រោង RUSH-IT នៃកម្មវិធី ASPIRE” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកកម្មវិធី ASPIRE និងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងមានការអញ្ជេីញចញលរួមពីអ្នកពាក់ព័ន្ធដូចជា មន្ត្រីលេខាធិការដ្ឋានកម្មវិធី ASPIRE ទីប្រឹក្សាប្រចាំខេត្តតំណាងក្រុមហ៊ុន Bronx និងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) សរុបចំនួន ៣៨នាក់ ក្នុងនោះមានស្រ្តីចំនួន ១១នាក់ មកពីខេត្តចំនួន៤ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី ៖
(១). សិក្ខាសាលាណែនាំបន្ថែមឱ្យ CEW ប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS នៃកម្មវិធីចំការ (Chamka App)
(២). ការចុះប្រមូលទិន្នន័យអំពីលទ្ធផលសម្រេចបាន និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធMIS
(៣). ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍វាយតម្លៃរហ័សនូវលទ្ធផលសម្រេចបាន។