ការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ MIS និងការវាយតម្លៃលទ្ធផល ដែលរៀបចំដោយគម្រោង RUSH-IT នៅខេត្តបាត់ដំបង
គម្រោង RUSH-IT នៃកម្មវិធី ASPIRE ខេត្តបាត់ដំបង ៖
នាថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី ការណែនាំបន្ថែមដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងមន្ត្រីបង្គោលថ្នាក់ខេត្ត ក្នុងការប្រើប្រាស់ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS សម្រាប់កម្មវិធីចំការអាប់(Chamka App) និងការវាយតម្លៃនៃគម្រោងRUSH-IT ដែលសម្របសម្រួលដោយលេខាធិការដ្ឋានកម្មវិធី ASPIRE និងក្រុមហ៊ុន BRONX ក្រោមអធិបតីភាពលោក ឈិម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។
សិក្ខាសាលានេះមានការចូលរួមដោយ ភ្នាក់ងារផ្សព្វផ្សាយឃុំ មន្ត្រីបង្គោលថ្នាក់ខេត្ត និងទីប្រឹក្សាកម្មវិធី ASPIRE នៃខេត្តទាំងបួនរួមមាន៖ កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងប៉ៃលិន សរុប ៥៣នាក់។
ដំណើរការនៃការវាយតម្លៃនេះ មាន ៣ ដំណាក់កាលគឺ ៖
ទី១). សិក្ខាសាលាណែនាំបន្ថែមឱ្យ CEW ប្រើប្រាស់ និងបញ្ចូលទិន្នន័យកម្មវិធីចំការ (Chamka App)
ទី២). ការចុះប្រមូលទិន្នន័យអំពីលទ្ធផលសម្រេចបាន និងការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS និង
ទី៣). ការវិភាគទិន្នន័យ និងការសរសេររបាយការណ៍វាយតម្លៃរហ័សនូវលទ្ធផលសម្រេចបាន។
ភ្នាក់ផ្សព្វផ្សាយឃុំនឹងចុះសម្ភាសន៍កសិករ ដែលទទួលបានធាតុចូលពីគម្រោង RUSH-IT នៅតាមផ្ទះកសិករ នៃភូមិ ឃុំ ស្រុកគោលដៅ បន្ទាប់ពីទទួលបានពីសិក្ខាសាលានេះ។