Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តកំពង់ស្ពឺ

ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ ៖

ការពិសោធន៍ធ្វើតេស្តរកសារធាតុពុលលើបន្លែ ផ្លែឈើ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍ ខេត្តកំពង់ស្ពឺ

—————————————————————————-

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ទទួលបន្ទុកការងារវិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ និងមានការចូលរួមរបស់ លោក ជូ សារឹម អនុប្រធានកម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ បានរៀបចំធ្វើពិសោធន៍វិភាគគុណភាពបន្លែលើសំណាកចំនួន ០៤ ដែលក្នុងនោះមាន ៖

១). បន្លែស្ពៃក្រញាញ់ ដែលដាំដុះដោយលោក ឡុង ធៀន សមាជិកបណ្តុំអាជីវកម្មបន្លែ ភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី

២). បន្លែត្រកួន ដែលដាំដុះដោយលោក ជួប ឃៀង ប្រធានបណ្តុំអាជីវកម្មបន្លែ ភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង

៣). ផ្លែត្រឡាច របស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និង

៤). ផ្លែត្រប់វែង របស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ។

ជាលទ្ធផលសម្រេចបានក្រោយពេលធ្វើវិភាគ គឺបន្លែទាំង ០៤មុខ ខាងលើ គឺជាបន្លែមានសុវត្ថិភាព មិនលើសនូវសារធាតុគីមីពុលឡើយ ។

 

គួរបញ្ជាក់ផងដែរថា ៖ មន្ត្រីទទួលបន្ទុកការងារវិភាគសារធាតុគីមីក្នុងបន្លែ និងផ្លែឈើ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ចំនួន ០៣រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់សម្ភារ (Testing Kit) និងវិភាគគុណភាពបន្លែ ផ្លែឈើ នៅមជ្ឈមណ្ឌលពិនិត្យគុណភាពបន្លែសុវត្ថិភាព ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១០ – ១២ ខែឧសភា ឆ្នាំ២០២២ ។

 

 

 

Leave a Reply

Your email address will not be published.