Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការពង្រឹងសមត្ថភាពបច្ចេកទេសការផលិត និងផ្សព្វផ្សាយពីការប្រើប្រាស់អគារប្រមូលផ្តុំកសិផល នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង

ការពង្រឹងសមត្ថភាពបច្ចេកទេសការផលិត និងផ្សព្វផ្សាយពីការប្រើប្រាស់អគារប្រមូលផ្តុំកសិផល នៅឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង

 

កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ ៖

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លងវែង សហការជាមួយមន្រ្តីថ្នាក់ខេត្ត និងទីប្រឹក្សា បានចុះប្រជុំ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស វឌ្ឍនភាពការផលិត និងផ្សព្វផ្សាយពីការប្រើប្រាស់អគារប្រមូលផ្តុំកសិផល នៅភូមិសន្ថិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលមានកសិករចូលរួមសរុបចំនួន ១៨នាក់ ស្ត្រី០៤នាក់ ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ លទ្ធផលការងាររួមមាន៖
-ទទួលបាននូវបទពិសោធថ្មីៗ លើបច្ចេកទេសផលិតកម្មដំណាំបន្លែ ដែលបន្សាំធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបានផ្លាស់ប្តូរនូវកម្រិតជីវភាពរស់នៅ របស់ប្រជាកសិករ មានភាពល្អប្រសើរជាងមុន ក្រោយពីបានចូលរួមជាមួយកម្មវិធី ASPIRE ។
– កសិករ សុខ សាន្ត កំពុងប្រមូលផលត្រសក់ក្នុង១ថ្ងៃបានចំនួន ១០០គីឡូទៅ ១៥០គីឡូ ហើយតម្លៃលក់បាន ២០០០រៀល/គីឡូ
– បានបង្កើនគុណភាព និងសុវត្ថិភាពបន្លែ តាមរយៈការអនុវត្តគោលការណ៍កសិកម្មល្អ (Cam GAP) និងផ្សារភ្ជាប់ទៅនឹងតម្រូវការទីផ្សារចង់បាន
– បន្តជំរុញ និងផ្សព្វផ្សាយទៅដល់សមាជិកបណ្តុំ ឱ្យប្រមូលផលិតផលមកអគារប្រមូលផ្តុំ ដើម្បីងាយស្រួលដល់អ្នកប្រមូលទិញក្នុងបណ្តុំ។

+ ផែនការបន្ត៖
– ជំរុញទៅលើផលិតកម្មដំណាំយុទ្ធសាស្ត្រថ្នាក់ខេត្តគឺ៖ ដំណាំឪឡឹកលឿង, ខាត់ណាលឿង និងត្រសក់ផ្អែម ដើម្បីឱ្យមានសក្តានុពលលើទីផ្សារក្នុងខេត្ត  ។

 

 

Leave a Reply

Your email address will not be published.