Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កិច្ចសហការរវាងASPIRE និង AIMS ក្នុងការរៀបចំកិច្ចប្រជុំពហុភាគីអ្នកពាក់ពន្ធ័(MSP) ខេត្តកណ្តាល

កិច្ចសហការរវាងASPIRE និង AIMS ក្នុងការរៀបចំកិច្ចប្រជុំពហុភាគីអ្នកពាក់ពន្ធ័(MSP) ខេត្តកណ្តាល

កម្មវិធី ASPIRE ខេត្តកណ្តាល ៖

កិច្ចសហការរវាងASPIRE និង AIMS ក្នុងការរៀបចំកិច្ចប្រជុំពហុភាគីអ្នកពាក់ពន្ធ័(MSP)

នាថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារទីផ្សារកម្មវិធីASPIRE បានចូលរួមសម្របសម្រួលកិច្ចប្រជុំពហុភាគីអ្នកពាក់ពន្ធ័ MSP នៅភូមិប៉ារ៉ែន ឃុំស្វាយប្រទាល ស្រុកស្អាង ជាមួយទីប្រឹក្សាគម្រោងAIMS ដែលមានការចូលរួមពីមន្ត្រីកម្មវិធី ASPIRE, AIMS, ARDB, ផ្សារ D’ Fresh Grocery អ្នកប្រមូលទិញក្នុងស្រុក តំណាងសហគមន៍កសិកម្មស្វាយប្រទាលក្នុងក្ដីសង្ឃឹម និងតំណាងមកពីចង្កោមអាជីវកម្មចំនួន២ ក្នុងនោះមកពីភូមិអូរំចេក និងភូមិពោធិ៍តាប៉ាង សរុប១៩នាក់ ស្រី១១នាក់ ។


ជាលទ្ធផល
កិច្ចសហការនេះគឺបានយល់ព្រមចុះកិច្ចសន្យា ដោយទទួលបានផ្លែផ្កា​ រវាងសមាជិកបណ្តុំកសិករ និងអ្នកប្រមូលទិញ ដោយចង្កោមអាជីវកម្មបន្លែសុវត្ថិភាពអូរំចេក ដែលមានសមាជិក ១២គ្រួសារ បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែបានចំនួន៣០តោន ទៅឱ្យអ្នកប្រមូលទិញបន្លែក្នុងស្រុក និងកិច្ចសិន្យាទី២ ចង្កោមអាជីវកម្មបន្លែសុវត្ថិភាពភូមិពោធិតាប៉ាង ដែលមានសមាជិក ១៥គ្រួសារ បានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែបានចំនួន ២៣,៥តោន រយៈពេល ០៦ខែ ឱ្យទៅផ្សារ D’Fresh Grocery រីឯតម្លៃប្រែប្រួល ជាក់ស្ដែងតាមទីផ្សារ។

 

 

Leave a Reply

Your email address will not be published.