Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ MIS និងការវាយតម្លៃលទ្ធផល ដែលរៀបចំដោយគម្រោង RUSH-IT ខេត្តព្រៃវែង

ការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ MIS និងការវាយតម្លៃលទ្ធផល ដែលរៀបចំដោយគម្រោង RUSH-IT ខេត្តព្រៃវែង

គម្រោង RUSH-IT នៃកម្មវិធី ASPIRE ខេត្តកណ្តាល ៖

នាថ្ងៃសុក្រ ១១កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE , មន្រ្តីបង្គោលសម្របសម្រួលនៃគម្រោង RUSH-IT សម្រាប់កម្មវិធីចំការ (Chamka App) នៅមន្ទីរកសិកម្មខេត្ត ព្រមទាំងភ្នាក់ងារឃុំទទួលបន្ទុកអនុវត្ត និងគាំទ្រកសិករ ចំនួន១៦ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល CEW ស្តីអំពី ការបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ និងការវាយតម្លៃលទ្ធផល (Impact Assessment) រៀបចំដោយគម្រោង RUSH-IT សម្រាប់កម្មវិធីចំការ (Chamka App) នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

កិច្ចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមា​នអ្នកចូលរួមមកពី ក្រុមការងារលេខាធិការដ្ឋានកម្មវិធី ASPIRE, មន្ត្រីក្រុមការងារក្រុមហ៊ុន BRONX មន្រ្តីសម្របសម្រួលមន្ទីរកសិកម្ម ទីប្រឹក្សាកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ មកពីខេត្តស្វាយរៀង កំពង់ចាម និងខេត្តព្រៃវែង សរុបចំនួន ៥៤នាក់ ស្រី-២៤នាក់។

ក្រោយពីមតិសំណេះសំណាល និងបើកកម្មវិធីដោយ​លលោក វង្ស ទ្រី តំណាងកម្មវិធីថ្នាក់ជាតិ និងលោក សំ សារុន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ លោក វង្ស ទ្រី និងក្រុមការងារកម្មវិធី ASPIRE បានធ្វើបទបង្ហាញបញ្ជីរសំនួរដែលភ្នាក់ងារផ្សព្វផ្សាយឃុំត្រូវបំពេញ និងធ្វើការវាយតម្លៃ ក្នុងប្រព័ន្ធការគ្រប់គ្រងព័ត៌មាន MIS ឱ្យបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីស្របទៅតាមគោលការណ៍របស់គម្រោងដែលបានដាក់ជូន។

ដោយឡែកនៅខេត្តស្វាយរៀងចំនួនកសិករ ដែលទទួលបានគាំទ្រគម្រោង RUSH-IT កន្លងមក ដែលត្រូវធ្វើការវាយតម្លៃដោយភ្នាក់ងារផ្សព្វផ្សាយឃុំទាំង១៦នាក់នោះ មានសរុបចំនួន ៤៧នាក់ ក្នុងនោះមានសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន ២០នាក់ និង បណ្តុំបន្លែ ចំនួន ២៧នាក់។ ក្នុងចំណោមកសិករ ៤៧នាក់នេះ គឺមានគ្រួសារដែលមានប័ណ្ណក្រីក្រ ៧គ្រួសារ គ្រួសារជាស្រ្តីមេម៉ាយ ២១គ្រួសារ និងគ្រួសារវ័យក្មេង(យុវវ័យ) ចំនួន៧នាក់។

 

 

 

 

Leave a Reply

Your email address will not be published.