Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រែទម្លាប់ពីការទុកដីអោយទំនេរចោល មកជាការដាំដុះគ្រប់រដូវ និងជាប្រចាំ របស់កសិករបណ្តុំអាជីវកម្មបន្លែ ខេត្តកោះកុង

ការប្រែទម្លាប់ពីការទុកដីអោយទំនេរចោល មកជាការដាំដុះគ្រប់រដូវ និងជាប្រចាំ របស់កសិករបណ្តុំអាជីវកម្មបន្លែ ខេត្តកោះកុង

កម្មវិធី ASPIRE ខេត្តកោះកុង ៖

នាថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២

 

ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង សហការជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យវឌ្ឍនភាពចម្ការ បង្ហាញពីដំណាំបន្លែកម្មវិធី ASPIRE របស់កសិករឈ្មោះ ប៊ុន ង៉ែត ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ កសិករបានដាំត្រសក់លើផ្ទៃដីក្នុងចម្ការបង្ហាញទំហំ ៧៥០ ម៉ែត្រការ៉េ និងសណ្តែកកួរ លើផ្ទៃដីទំហំ ៣០ ម៉ែត្រការ៉េ។

បច្ចុប្បនកំពុងប្រមូលផលត្រសក់បានចំនួន ១០,០០០ គ.ក និងសណ្តែកកួរបានចំនួន ៥០ គ.ក ដោយត្រសក់លក់បោះដុំបានតម្លៃ ២៥០០រៀល/គ.ក និងសណ្តែកកួរលក់បានតម្លៃ ៤០០០ រៀល/គ.ក។

តាមការអោយដឹងពីកសិករ ក៍ដូចជាការបញ្ជាក់បន្ថែមពីភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំថា៖ តាំងពីចូលរួមជាសមាជិកបណ្តុំអាជីវកម្មកម្មវិធី ASPIRE កសិករបានកែប្រែទម្លាប់ពីការទុកដីអោយទំនេរចោល មកជាការដាំដុះគ្រប់រដូវ និងជាប្រចាំ ដែលធ្វើអោយគាត់ទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់ជីវភាពគ្រួសារ និងការផ្គត់ផ្គង់ដល់កូនចូលសាលារៀន និងមួយផ្នែកទៀត គឺទុកសម្រាប់ជួលជុលផ្ទះមួយចំនួន។

 

Leave a Reply

Your email address will not be published.