ការពិនិត្យសារធាតុគីមីក្នុងបន្លែ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
កម្មវិធី ASPIRE ខេត្តត្បូងឃ្មុំ ៖
ការពិនិត្យសារធាតុគីមីក្នុងបន្លែ ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ
==============================================
នាថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានរៀបចំការអនុវត្តការពិនិត្យរកសារធាតុគីមីក្នុងបន្លែ ដែលប្រមូលសំណាកមកពីសមាជិកបណ្តុំអាជីវកម្មបន្លែ ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីពិនិត្យ និងវិភាគរកសារធាតុពុលគីមី បន្ទាប់ពីមន្ត្រីបានទទួលការបណ្តុះបណ្តាល។
សំណាកដែលត្រូវយកមកវិភាគសារធាតុគីមីលើបន្លែរួមមានចំនួន ០៤មុខ គឺ៖ ខ្ទឹមស្លឹក ត្រប់ស្រួយ ត្រសក់ចំណារ និងននោងសាញ។ ជាលទ្ធផលការធ្វើវិភាគបានរកឃើញថា ដំណាំបន្លែទាំងអស់នោះទទួលបានលទ្ធផ日本藤素
លដូចខាងក្រោម:
១- ខ្ទឹមស្លឹក មានសុវត្ថិភាព
២- ត្រប់ស្រួយ មានសុវត្ថិភាព
៣- ត្រសក់ចំណារ មានសុវត្ថិភាព
៤- ននោងសាញ មានសុវត្ថិភាព