Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តស្វាយរៀង

ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តស្វាយរៀង

កម្មវិធី ASPIRE ខេត្តស្វាយរៀង ៖

នាថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក ហួ សុខម៉េង អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំក្រុមការងារមន្ទីរពិសោធន៍ មានសមាសភាពចូលរួមពី លោកសូ សាមឿន និងកញ្ញា មាស មុន្នីរ័ត្ន មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក អ៊ឹម វណ្ណា ប្រធានការិយាល័យកៅស៊ូ បានចុះយកសំណាកបន្លែ ដើម្បីធ្វើការវិភាគរកសារធាតុគីមី មានបន្លែដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ននោងជ្រុង និងត្រសក់ របស់កសិករឈ្មោះ ផាត់ ផួន សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិស្វាយធំឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។

ជាលទ្ធផល បន្លែស្ពៃក្រញាញ់ ជាបន្លែសុវត្ថិភាពអាចប្រើប្រាស់បាន ព្រោះវាមានពណ៌លើកែវ Control តែវាស្រាលជាងកែវCut Point បន្លែស្ពៃតឿ, ននោងជ្រុង និងបន្លែត្រសក់ជាបន្លែសុវត្ថិភាពល្អ ព្រោះវាមានពណ៌ប្រហាក់ប្រហែល និងពណ៌ស្រាលជាងកែវ Control។
យើងអាចវាយតម្លៃលទ្ធផលបានថា៖ បន្លែ(ស្ពៃក្រញាញ់, ស្ពៃតឿ,ននោងជ្រុង និងត្រសក់) របស់កសិករ ផាត់ ផួន សមាជិកបណ្តុំអាជីវកម្មបន្ លែនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងជាបន្លែសុវត្ថិភាព ដែលពលរដ្ឋ និងសហគមន៍អាចបរិភោគដោយមិនមានប៉ះពាល់ដល់សុខភាព។

 

Leave a Reply

Your email address will not be published.