ការធ្វើតេស្តយកសំណាកវិភាគលើបន្លែក្នុងបន្ទប់ពិសោធន៍ នៅមន្ទីរកសិកម្មខេត្តក្រចេះ
កម្មវិធី ASPIRE ខេត្តក្រចេះ ៖
នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃមន្ទីរកសិកម្មខេត្ត បានរៀបចំការអនុវត្ត ការពិនិត្យសារធាតុគីមីក្នុងបន្លែ ដែលមានការប្រមូលសំណាកមកពីបណ្តុំអាជីវកម្មបន្លែ ដើម្បីយកមកពិនិត្យ និងវិភាគរកសារធាតុពុលគីមីបន្ទាប់ពីក្រុមជំនាញបានបណ្តុះបណ្តាលរួចពីខេត្តកណ្តាល។
សមាសភាពទាំងនោះរួមមាន៖
១-លោក សំ សំអាង
២- លោក ស៊ឹម ឌីម៉ង់ និង
៣-លោក ជាន ណារ៉ី
ព្រមទាំងមានការចូលរួមពិនិត្យពី៖ ១- លោក ម៉ៅ វិចិត្រ និងអនុប្រធានមន្ទីរ និងលោក អ៊ុក ចន្ថាទីប្រឹក្សាគ្រប់គ្រង ។ សំណាកដែលត្រូវយកមកវិភាគសារធាតុគីមីលើបន្លែមានចំនួន ០៤មុខ គឺ ខាត់ណាដើម ស្ពៃតឿ ស្ពៃក្រញាញ់ និងសណ្តែកកួរ ដែលយកមកពីសមាជិកបណ្តុំបន្លែ ឈ្មោះយ៉ាន សុភ័ក្រ នៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី និងម្នាក់ឈ្មោះយ៉េង មុំ ភូមិស្រែស្តៅ សង្កាត់អូរប្ញស្សីក្រុងក្រចេះ ។
ជាលទ្ធផលវិភាគឃើញថា ដំណាំបន្លែទាំងអស់នោះទទួលបានលទ្ធផលដូចខាងក្រោម:
១- ខាត់ណាដើម មានសុវត្ថិភាព
២- ស្ពៃចង្កឹះ មានសុវត្ថិភាព
៣- សណ្តែកកួរ មានសុវត្ថិភាព
៤- ស្ពៃតឿ មានសុវត្ថិភាព