វឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃកម្មវិធី ASPIRE
កម្មវិធី ASPIRE ខេត្តឧត្តរមានជ័យ៖
ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែងព្រមទាំងទីប្រឹក្សា បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃកម្មវិធី ASPIRE
ថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែងព្រមទាំងទីប្រឹក្សា បានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារផលិតកម្ម របស់សមាជិកបណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
+ ក្នុងគោលបំណងគឺ៖
– ពិនិត្យ តាមដានវឌ្ឍនភាព និងជម្រុញការផលិតទៅតាមតម្រូវការទីផ្សារ
– ពង្រឹងបន្ថែមអំពីបច្ចេកទេសថ្មីៗ ក្នុងការថែទាំ តាមរយៈការផ្តល់ប្រឹក្សាយោបល់ផ្ទាល់ពីក្រុមការងារកម្មវិធី។
+ សកម្មភាព៖
– ចុះតាមដានផ្ទាល់នៅចម្ការ លើដំណើរការផលិតកម្មរបស់សមាជិកក្នុងបណ្តុំ
– ពិនិត្យ និងពិភាក្សាអំពីបញ្ហាដែលកើតមានក្នុងដំណើការផលិតកម្ម
+ លទ្ធផលសម្រេចបាន៖
– ក្នុងចំណោមសមាជិកបណ្តុំទាំងអស់ គឺមានចំនួន០៦នាក់ ដែលបានដាំ និង០១នាក់គឺកំពុងប្រមូលផល
– ចំនួនត្រសក់ផ្អែមដែលកំពុងតែលូតលាស់មិនទាន់បានផល គឺចំនួន១៧,០០០ គុម្ព ដាំជាវគ្គៗ
– ចំនួនត្រសក់ផ្អែមដែលកំពុងប្រមូលផលចំនួន៩,០០០គុម្ព ទើបប្រមូលបាន ចំនួន៥,០០០គីឡូ ផ្គត់ផ្គង់ទៅខាងសមាគមសៀមរាបមានជ័យ ក្នុងតម្លៃ៣,០០០រៀល/គក និងនៅតែបន្តការប្រមូលផល។ តាមការប៉ានស្មានរបស់កសិករ គឺនៅសល់ប្រហែល ៣,០០០គីឡូទៀត។
– មន្ត្រីបច្ចេកទេសបានផ្តល់ប្រឹក្សាយោបល់បន្ថែមអំពីបច្ចេកទេសថ្មីៗ អំពីការថែទាំ និងរកដំណោះស្រាយ ដើម្បីកែបញ្ហាមួយចំនួនដែលកំពុងកើតមានលើដំណាំត្រសក់ដូចជាជម្ងឺផ្សិតជាដើម។
– សម្រាប់ទីផ្សារត្រសក់ផ្អែមបច្ចុប្បន្ន គឺបានបន្តផ្គត់ផ្គង់ទៅកាន់សមាគមសៀមរាបមានជ័យ ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ក្រុមហ៊ុនមាសបៃតង ។ល។
+ផែនការបន្ទាប់៖
– សមាជិកបណ្តុំគ្រោងដាំត្រសក់ផ្អែមចំនួន៣០,០០០កូន នៅក្នុងសប្តាហ៍ទី២ នៃខែឧសភា នេះ ដើម្បីជាតម្រូវការទីផ្សារបច្ចុប្បន្ន ។