Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កម្មវិធី ASPIRE ខេត្តកំពង់ស្ពឺ៖

ពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

 

កាលពីថ្ងៃអង្គារ ៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដឹកនាំដោយលោក ផុន ប៉ិច នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ បានចុះពិនិត្យវឌ្ឍនភាពរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមរយៈកិច្ចពិភាក្សា និងបង្ហាញផ្ទាល់របស់លោក អ៊ិត តុន និងភរិយា គឺបានអោយដឹងថា៖ គ្រួសាររបស់លោកមានស្រះសរុបចំនួន ៦ ដែលក្នុងនោះមានស្រះចិញ្ចឹមត្រីសាច់ចំនួន ១ និងស្រះបំប៉នកូនត្រីពូជចំនួន ៥ អាងបង្កាត់ ភ្ញាស់ ពូជកង្កែបចំនួន ១៤ លើផ្ទៃដីសរុបទំហំ ៧,៩០០ ម៉ែត្រការេ ព្រមទាំងបានទទួលចំណេះដឹងពីការចិញ្ចឹមត្រី និងការបង្កាត់ ភ្ញាស់ពូជត្រី ពីក្រុមការងារបច្ចេកទេសខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ និងនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល ។

+បច្ចុប្បន្ននេះ គ្រួសារលោក អ៊ិត តុន បាននិងកំពុងអនុវត្តមានដូចខាងក្រោម ៖
១)- ចិញ្ចឹមត្រីចម្រុះចំនួន ១៨០០០ ក្បាល នៅក្នុងស្រះទំហំ ១,៨០០ ម៉ែត្រការេ រួមមានត្រីកាបស កាបសាមញ្ញ កាបឥណ្ឌា ឆ្ពិន ទីឡាព្យា ប្រា ពោ អណ្តែង និងត្រីព្រលូង ។
១)-បំប៉នកូនត្រីពូជចំនួន ៥០០០០ ក្បាល ក្នុងស្រះចំនួន ៥ សំរាប់ ប្រភេទកូនត្រីប្រា កូនត្រីអណ្តែង កូនត្រីឆ្ពិន កូនត្រីកាបចម្រុះ និងកូនត្រីទីឡាព្យា ។
២)-អាងចំនួន ៨ សម្រាប់ចិញ្ចឹមកង្កែបសាច់ ដែលមានទំហំសរុប ៧០ ម៉ែត្រការេ ដែលអាចចិញ្ចឹមកង្កែបសាច់ចំនួន ៤០០០ ក្បាល ។
៣)-បំប៉នកូនកង្កែបពូជចំនួន ១៤០០០ ក្បាល ក្នុងអាងចំនួន ៦ ដែលមានទំហំ ៦០ ម៉ែត្រការេ
៤)-ចិញ្ចឹមមេបាពូជកង្កែបចំនួន ៣០០ ក្បាល សម្រាប់ធ្វើការបង្កាត់ ភ្ញាស់ ។

+សម្រាប់ទីផ្សារលក់ផលិតផលគឺ ៖

(១)- ត្រីសាច់ គឺបានលក់ជូនអតិថិជនក្នុងមូលដ្ឋាន និងក្រុងច្បារមន ដែលបានទៅទិញដល់កសិដ្ឋានផ្ទាល់ និងមកពីខេត្តព្រះសីហនុ

(២)- ត្រីកូនត្រីពូជត្រូវលក់ជូនអតិថិជនក្នុងមូលដ្ឋាន និងមកពីស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

(៣)- កង្កែបសាច់ លក់ជូនអតិថិជន និងភោជនីដ្ឋានក្នុងមូលដ្ឋាន និង

(៤)- កូនកង្កែបពូជ លក់ជូនកសិករមកពីស្រុកភ្នំស្រួច និងសំរោងទង ខេត្តកំពង់ស្ពឺ ។

គ្រួសារលោក អ៊ិត តុន អាចចិញ្ចឹមត្រីសាច់បានចំនួន ៦,៥០០ គ.ក្រ/ឆ្នាំ និងបំប៉នត្រីពូជបានចំនួន ២៧០,០០០ ក្បាល/ឆ្នាំ កង្កែបសាច់ចំនួន ៤,០០០ ក្បាល/ឆ្នាំ និងកូនកង្កែបពូជបានចំនួន ១៤០០០ ក្បាល/ឆ្នាំ ។ តាមរយៈមុខរបរនេះ គ្រួសាររបស់លោក អ៊ិត តុន អាចរកចំណូលបានចំនួន ១១៦,៤០០,០០០ រៀល ពីការចិញ្ចឹមត្រី និងកង្កែបនេះកាលឆ្នាំ២០២១ ដែលក្នុងនោះលោកត្រូវចំណាយទៅលើឧបករណ៍ សម្ភារៈ ចំណីកូនត្រី និងកំលាំងពលកម្មសរុបប្រមាណ ៤៧២០៥០០០ រៀល ។

ប្រាក់ចំណេញនេះ លោក អ៊ិត តុន និងភរិយា បានបែងចែកទៅតាមប្រភេទសំខាន់ៗរួមមាន ៖ ពង្រីកដើមទុនក្នុងការចិញ្ចឹមបន្ត ពង្រីក និងជួសជុលភ្លឺស្រះ គាំទ្រការសិក្សារបស់កូន ជួសជុលផ្ទះ ម្ហូបអាហារប្រចាំថ្ងៃ ចំណាយទៅលើការថែទាំសុខភាព ចំណាយការងារសង្គម និងសន្សំទុក ។

+នេះសបញ្ជាក់ឱ្យឃើញថា គ្រួសាររបស់លោក អ៊ិត តុន និងភរិយា ពេជ្រ ស៊ីណា ត្រូវបានជ្រើសរើសចូលជាសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីកាលពីឆ្នាំ២០១៩ ក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកសំរោងទង ដែលមានសមាជិកសរុបចំនួន ៣៣ គ្រួសារ នៃបណ្តុំអាជីវកម្មចិញ្ចឹមត្រីភូមិតានុង ឃុំក្រាំងអំពិល ស្រុកសំរោងទង ។

☎️ ទូរស័ព្ទទំនាក់ទំងលេខ : 099 555 380; 016 953 024 & 0962 223 988

Leave a Reply

Your email address will not be published.