Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពចុះត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អាជ្ញាប័ណ្ណបើក កសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធ

សកម្មភាពចុះត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អាជ្ញាប័ណ្ណបើក កសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធ

កម្មវិធី ASPIRE ខេត្តកែប៖

សកម្មភាពចុះត្រួតពិនិត្យ និង វាយតម្លៃ ផ្តល់អាជ្ញាប័ណ្ណបើក កសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធ

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ការិយាល័យផលិកម្ម និងបសុព្យាបាលបានដឹកនាំអ្នកពាក់ពន្ធ័រួមគ្នា លោក ឆាង ឆាយ អភិបាលរងស្រុកដំណាក់ចង្អើរ លោក ផាត់ សំណាង ប្រធានការិយាល័យគាំពារបរិស្ថាន និង កញ្ញា ឈន សុថា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោកស្រី ចាប អ៊ាន មន្រ្តីកសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានចូលរួមចុះពិនិត្យ និងវាយតម្លៃ កសិដ្ឋានចិញ្ចឹមគោសាច់ និងបន្សុទ្ធពូជបង្កើតថ្មី ពូជគោត្រាម៉ាន់ និងឥណ្ឌូប្រេស៊ីល របស់ លោក សុខ សាវ៉ាត ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដើម្បីស្នើរសុំលិខិតអនុញ្ញាត្តិ បង្កើតកសិដ្ឋាន តាមគោលការណ៍ច្បាប់។
ជាលទ្ធផលសម្រេចបាន:
១). កសិដ្ឋានមានផ្ទៃដីចំនួន ២៤ហិចតា
២).ស្រះទឹកចំនួន០៣ (សម្រាប់ លាងខ្លួនសត្វ និងស្រោចស្របស្មៅ)
៣).អណ្តូងទឹក០១ (សម្រាប់គោផឹក)
៤).ឃ្លាំស្តុកចំណី០១
៥).បន្ទប់ស្នាក់នៅបុគ្គលិកមួយខ្នង០៣បន្ទប់
៦).បន្ទប់ពេទ្យ០១
៧).វាលស្មៅចំនួន៧ហិចតា
៨).គោសរុបចំនួន១០១ក្បាល ឈ្មោល០៣ក្បាល
៩).សេះសរុបចំនួន០៨ ឈ្មោល០២ក្បាល
១០).បុគ្គលិកចំនួន០៧នាក់ ស្រីម្នាក់។

កសិដ្ឌាននេះ ជាកន្លែងរៀនសូត្រ និង ផ្តល់អត្ថប្រយោជន៍ ដល់បណ្តុំអាជីវកម្មចិញ្ចឹមគោរបស់កម្មវិធី ASPIRE អាចបង្កាត់ពូជគោសុទ្ធល្អ ដែលម្ចាស់កសិដ្ឋាន យកតម្លៃ ២០ ម៉ឺនរៀល ក្នុងការបង្កើតកូនគោមួយ និងរៀនសូត្រពីការថែទាំ ការគ្រប់គ្រងគោ ជាពិសេសការដាំស្មៅពូជណាពៀ ដែលជាចំណីគោផ្តល់ប្រូតេអ៊ីនខ្ពស់ ដែលធ្វើឱ្យគោធំធាត់លឿន សុខភាពល្អ និងលើកស្ទួយផលិតកម្មគោ ។

Leave a Reply

Your email address will not be published.