Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំការធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការវិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅប្រទេសវៀតណាម

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំការធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីការវិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅប្រទេសវៀតណាម

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងសហគ្រាសធុនតូច និងមធ្យម (SME) និងបុគ្គលិកលេខាធិការដ្ឋានកម្មវិធី ASPRIE-AT សរុប ២៩ នាក់ ក្នុងនោះ មានស្រ្តី ៧ នាក់ ធ្វើទស្សនកិច្ចសិក្សារយៈពេល ៥ ថ្ងៃ គឺពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហូជីមិញ និងខេត្តជិតខាងមួយចំនួន នៃប្រទេសវៀតណាម ។
ទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នេះ មានគោលបំណងសំខាន់ក្នុងការផ្តល់លទ្ធភាពជូនអ្នកចូលរួម ដើម្បីរៀនសូត្រអំពីទ្រឹស្តី និងឃើញផ្ទាល់នូវបច្ចេកទេស និងការអនុវត្តល្អៗ ពាក់ព័ន្ធនឹងការផលិត និងការប្រើប្រាស់សម្ភារ និងឧបករណ៍សម្រាប់កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម។ ទស្សនកិច្ចសិក្សានេះក៏ផ្តោតលើការបង្កើត និងពង្រឹងទំនាក់ទំនងផ្នែកបច្ចេកទេស និងអាជីវកម្ម ជាមួយស្ថាប័នបច្ចេកទេស និងអប់រំ ព្រមទាំងក្រុមហ៊ុនវិនិយោគផងដែរ ។

ចំណុចសំខាន់ៗដែលទស្សនកិច្ចសិក្សានេះផ្តោត មានដូចជា សារៈសំខាន់ គោលការណ៍សំខាន់ៗ ព្រមទាំងការអនុវត្តល្អៗរបស់កសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនវៀតណាម ពាក់ព័ន្ធនឹងការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ។

គួរបញ្ជាក់ថាកម្មវិធី ASPIRE-AT កំពុងត្រូវបានគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយប្រើប្រាស់ការគាំទ្រថវិកា និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី និងទទួលជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GEF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC) ។

 

 

Leave a Reply

Your email address will not be published.