Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាត់ដំបង តាកែវ និងខេត្តព្រៃវែង

សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាត់ដំបង តាកែវ និងខេត្តព្រៃវែង

កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បាត់ដំបង តាកែវ និងខេត្តព្រៃវែង។

១).ខេត្តប៉ៃលិន៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចិញ្ចឹមមមាន់ស្រែសង្កាត់បរយ៉ាខា ក្រោមប្រធានបទ “មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍កសិកម្ម” ដោយផ្តោតអំពីការអនុវត្តនៃការចុះបញ្ជីចំនូល-ចំណាយរបស់សហគមន៍កសិកម្ម នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុប ៤ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។

 

 

២).ខេត្តបាត់ដំបង៖ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាន បរិយាន្នសង្គម និងភាពធន់នឹងអាកាសធាតុ ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចំនួន ២ គឺ៖ សហគមន៍កសិកម្មរហាលសួងសាមគ្គីបៃតង នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងសហគមន៍កសិកម្មអូរដំបង នៅឃុំអូរដំបង ១ ស្រុកសង្កែ ដែលមានអ្នកចូលរួមសរុប ៤១ នាក់ ក្នុងនោះមានស្រ្តី ៣៤ នាក់។
ប្រធានបទ ក្នុងវគ្គនេះ៖ (១).វិធានការការពារ និងទប់ស្កាត់កត្តាចង្រៃ និងពពួកសត្វល្អិតចង្រៃ (២).បច្ចេកទេសនៃការប្រើប្រាស់ថ្នាំពុល-ជីគីមីកសិកម្មមុនពេល និងក្រោយពេលប្រមូលផលបន្លែ (៣).ណែនាំអំពីសមាសភាពផ្សំនៃការផលិតជីទឹកម្នាស់ ដោយផលិតបាន ១៥ លីត្រ សម្រាប់សហគមន៍កសិកម្មអូរដំបងយកទៅប្រើប្រាស់ (៤).កិច្ចការពារ សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង (៥).ផ្សព្វផ្សាយបន្ថែមអំពីប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB និងពីធនាគារ Wing តាមរយៈគម្រោង CREA ។

 

 

៣).ខេត្តតាកែវ៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្ដុះបណ្ដាលសហគមន៍កសិកម្មមាន់ស្រែធម្មជាតិ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
ប្រធានបទដែលបានបណ្តុះបណ្តាលរួមមាន៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រិះនៃការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្មនិងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្តិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ
-ការអនុវត្តន៍បច្ចេកវិទ្យាឌីជីថល។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកឱ្យមានការយល់ដឹងអំពីការគ្រប់គ្រងសហគមន៍កសិកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ សុវត្ថិភាពបរិស្ថាន បរិយាបបន្នសង្គម ភាពធន់នឹងអាកាសធាតុ និងរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

 

 

៤).ខេត្តព្រៃវែង៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលសហគមន៍កសិកម្មឃុំព្រៃពោន នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុប ១៦ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់ ក្រោមប្រធានបទ៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ។

 

 

Leave a Reply

Your email address will not be published.