សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឧត្តរមានជ័យ តាកែវ និងខេត្តព្រៃវែង
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឧត្តរមានជ័យ តាកែវ និងខេត្តព្រៃវែង។
១).ខេត្តប៉ៃលិន៖ បានសហការជាមួយក្រុមសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មភូមិថ្មីភ្នំខៀវ ក្រោមប្រធានបទ “មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍កសិកម្ម” ដោយផ្តោតលើការអនុវត្តនៃការចុះបញ្ជីចំណូលចំណាយរបស់សហគមន៍កសិកម្ម នៅទីស្នាក់ការសហគមន៍កសិកម្ម ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចូលរួមចំនួន ៣ នាក់ ។






២).ខេត្តឧត្តរមានជ័យ៖ បានសហការជាមួយក្រុមសេវាករទី ១ ទៅពង្រឹងរចនាសម្ព័ន្ធគណៈកម្មាធិការសហគមន៍កសិកម្មមាន់ស្រែឃុំត្រពាំងតាវ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
+ដំណើរការសកម្មភាព៖
-ពិភាក្សាអំពីបញ្ហាមួយចំនួនរបស់សហគមន៍កសិកម្ម និងរកដំណោះស្រាយ
-ពិភាក្សាដើម្បីរកមូលហេតុដែលថ្នាក់ដឹកនាំសហគមន៍កសិកម្មចង់លាឈប់
-តាមដានវឌ្ឍនភាពរបស់កសិករ លី វ៉ាន់ឡយ ក្រោយទទួលការចែករំលែកបទពិសោធពីកសិករនាំមុខ។
+លទ្ធផល៖
-ក្រុមការងារបានសម្របសម្រួលថ្នាក់ដឹកនាំសហគមន៍កសិកម្មដែលចង់លាឈប់ ឱ្យនៅបន្តធ្វើមួយរយៈទៀតសិន បើសិនជានៅតែមិនអាចបន្ត នឹងពិភាក្សាជាថ្មី (បានឯកភាព)
-ជម្រុញឱ្យមានការចូលរួមរាល់គ្រប់សកម្មភាពនៃវគ្គពង្រឹងសមត្ថភាពជាមួយក្រុមការងារសេវាករទី ១ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-សហគមន៍កសិកម្មចង់បង្កើតមុខរបរលក់ធាតុចូលកសិកម្ម និងទិញ-លក់មាន់ ប៉ុន្តែគ្មានដើមទុន
-សហគមន៍កសិកម្មមិនមានទ្រព្យបញ្ចាំសម្រាប់ស្នើសុំប្រាក់កម្ចី។




៣).ខេត្តតាកែវ៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្ដុះបណ្ដាលសហគមន៍កសិកម្មស្វាយរន្ធអមតៈ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដែលមានអ្នកចូលរួមសរុប ១៩ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់។
ប្រធានដែលបានបណ្តុះបណ្តាល រួមមាន៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រិះនៃការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្មនិងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្តិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ
-ការអនុវត្តបច្ចេកវិទ្យាឌីជីថល។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកឱ្យមានការយល់ដឹងអំពីការគ្រប់គ្រងសហគមន៍កសិកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងអាជីវកម្ម ការផ្សារភ្ជាប់ទីផ្សារ សុវត្ថិភាពបរិស្ថាន បរិយាបបន្នសង្គម ភាពធន់និងអាកាសធាតុ និងរបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។




៤).ខេត្តព្រៃវែង៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលជូនដល់សហគមន៍កសិកម្មអភិវឌ្ឍន៍ជនបទ នៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុប ១៦ នាក់ ក្នុងនោះមានស្រ្តី ៤ នាក់ ក្រោមប្រធានបទ៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង
-ការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។




