សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ព្រះសីហនុ ព្រៃវែង បន្ទាយមានជ័យ និងខេត្តប៉ៃលិន
កម្មវិធី ASPIRE-AT ៖
——————-
សកម្មភាពរបស់ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ព្រះសីហនុ ព្រៃវែង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
១).ខេត្តបាត់ដំបង បានរៀបចំកម្មវិធីចំនួន ២ រួមមាន៖
i).វគ្គបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលពោត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអូររំដួលអភិវឌ្ឍន៍ថ្មី នៅឃុំអូររំដួល ស្រុកភ្នំព្រឹក និងសហគមន៍កសិកម្មតាសែន នៅឃុំតាសែន ស្រុកកំរៀង ដែលមានអ្នកចូលរួមសរុប ៤២ នាក់ ក្នុងនោះមានស្រ្តី ១៧ នាក់។ ប្រធានបទផ្តោត៖ (១).វិធានការការពារ និងទប់ស្កាត់កត្តាចង្រៃ និងពពួកសត្វល្អិតចង្រៃ (២).បច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំពុល-ជីគីមីកសិកម្ម មុនពេល និងក្រោយពេលប្រមូលផល (៣).ណែនាំអំពីសមាសភាពផ្សំនៃការផលិតជីកំប៉ុស្តគោក ដោយផលិតបាន ៦ ការ៉ុងសម្រាប់សហគមន៍កសិកម្មអូររំដួលអភិវឌ្ឍន៍ថ្មី យកទៅប្រើប្រាស់ (៤).កិច្ចការពារ សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពសមស្របនឹងអាកាសធាតុ និង (៥).ផ្សព្វផ្សាយបន្ថែមអំពីប្រាក់កម្ចីពីកម្មវិធី ASPIRE-AT តាមរយៈធនាគារ ARDB និងពីគម្រោង CREA តាមរយៈធនាគារ Wing ។
ii).វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដោយសហការជាមួយក្រុមការងារសេវាករទី ១ នៅសាលប្រជុំរបស់មន្ទីរកសិ កម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ៣៥ នាក់ ក្នុងនោះមានស្រ្តី ១២ នាក់ មកពី ១២ សហគមន៍កសិកម្ម ក្នុង ១២ ឃុំ នៃស្រុកចំនួន ៣ ។ ជាលទ្ធផល៖ សេវាករបានអនុវត្ត និងបង្ហាត់បង្ហាញមេរៀនសំខាន់ចំនួន ៦ ដូចជា (១).មូលដ្ឋានគ្រឹះហិរញ្ញវត្ថុ (២).ការរៀបចំបញ្ចីស្នាម (៣).ការគ្រប់គ្រងថវិកា (៤).ការបែងចែកចំណាយ និងថ្លៃដើម (៥).ការវិភាគចំណេញខាត និង (៦).ការគ្រប់គ្រងបំណុលរបស់សហគមន៍កសិកម្ម ។ ពេលបញ្ចប់វគ្គ លោកប្រធានមន្ទីរកសិកម្មបានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចូលរួម ដោយបានផ្ដល់ការណែនាំ និង តម្រង់ទិសបន្ថែមដល់ថ្នាក់ដឹកនាំទាំង ១២ សហគមន៍កសិកម្ម អំពី៖ (១).បង្កើន និងពង្រីកការដាំដុះបន្លែ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្តង់តាមតម្រូវការទីផ្សារ (២).ការប្រើប្រាស់ថ្នាំពុល និងជីគីមីកសិកម្មលើបន្លែ និងផ្លែឈើត្រូវអនុវត្តតាមបច្ចេកទេស និងសុវត្ថិភាពចំណី អាហារ (៣).ការគ្រប់គ្រង និងដឹកនាំសហគមន៍កសិកម្មត្រូវមានការទទួលខុសត្រូវខ្ពស់ និងតម្លាភាព និង (៤).សហគមន៍កសិកម្មត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឆ្ពោះទៅរកចីរភាព របស់សហគមន៍កសិកម្ម។















២).ខេត្តព្រះសីហនុ៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅផ្ទះលោក ចេង ស៊ុន ប្រធានសហគមន៍កសិកម្ម ភូមិព្រៃនប់ ២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៨ នាក់ ក្នុងនោះមានស្រ្តី ២ នាក់ ។
វគ្គបណ្ដុះបណ្ដាលនេះ មានមេរៀនចំនួន ៦ ដូចជា៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ
-ការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់សហគមន៍កសិកម្ម.
ក្នុងដំណើរវគ្គបណ្ដុះបណ្ដាលនេះ មានការពន្យល់ដោយភ្ជាប់ទៅនឹងការអនុវត្តជាក់ស្ដែងរបស់សហគមន៍កសិកម្មផ្ទាល់ ព្រមទាំងមានការចែកឯកសារជូនអ្នកចូលរួមសម្រាប់មើលផងដែរ។



៣).ខេត្តព្រៃវែង បាន៖
i).សហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មក្ដីសង្ឃឹមបឹងព្រះ នៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ ក្រោមប្រធានបទ៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង
-ការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។
ii).សហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ភូមិក្រោល នៅភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុប ១៤ នាក់ ក្នុងនោះមានស្រ្តី ៩ នាក់ ក្រោមប្រធានបទ៖
-ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍កសិកម្ម
-មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុ
-អាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម
-ទីផ្សារ ការរៀបចំម៉ាកសញ្ញា និងការផ្សារភ្ជាប់ទីផ្សារ
-សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ និង
-ការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់សហគមន៍កសិកម្ម។








៤).ខេត្តបន្ទាយមានជ័យ៖ បានសហការជាមួយក្រុមការងារសេវាករទី ១ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ជូនដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ១៧ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់។
គោលបំណង ដើម្បីបណ្ដុះបណ្ដាលអំពី មូលដ្ឋានគ្រឹះ និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្មចំនួន ៦ គឺ៖
–សហគមន៍កសិកម្មកសិករសង្កាត់និមិត្ត នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
–សហគមន៍កសិកម្មសាមគ្គីភូមិបីខាងកើត នៅភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ
–សហគមន៍កសិកម្មគុត្តសតរីកចំរើន នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ
–សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
–សហគមន៍កសិកម្មអភិវឌ្ឍន៍រីកចំរើនឃុំទ្រាស នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក
–សហគមន៍កសិកម្មរុងរឿងឃុំរលួស នៅភូមិស្លែង ឃុំរលួស ស្រុកស្វាយចេក។
វគ្គបណ្តុះបណ្តាលនេះ ធ្វើបទបង្ហាញដោយ លោក សិក សុភាព ប្រធានក្រុមការងារសេវាករទី១តំបន់២ ដែលផ្តោតលើមេរៀន៖
–មូលដ្ឋានហិរញ្ញវត្ថុ និងការចុះបញ្ជីគណនេយ្យសម្រាប់សហគមន៍កសិកម្ម
–ការគ្រប់គ្រងថវិកា
–ការបែងចែកចំណាយថ្លៃដើម
–ការវិភាគចំណេញ ខាត
–ការគ្រប់គ្រងបំណុល។










៥).ខេត្តប៉ៃលិន៖ បានរៀបចំកម្មវិធីចែករំលែកបទពិសោធជោគជ័យក្នុងការចិញ្ចឹមមាន់សែ្រពីកសិករនាំមុខ វង្ស សុភាព ទៅសមាជិកសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក្រុងប៉ៃលិន។
កម្មវិធីនេះ បានពិភាក្សាគ្នាអំពីបទពិសោធ និងចំណេះដឹងបច្ចេកទេសមួយចំនួនទាក់ទងនឹងការចិញ្ចឹមមាន់ ដោយរក្សាបានអត្រាជោគជ័យខ្ពស់ ព្រមទាំងបានពិភាក្សាឆ្លុះបញ្ចាំងអំពីការអនុវត្ត និងសារៈសំខាន់របស់កម្មវិធីនេះ ដែលបានអនុវត្តកន្លងមក ក្នុងឆ្នាំ២០២៦នេះ។
យោងតាមការទៅពិនិត្យ និងពិភាក្សា លោក យ៉ាំង យ៉ន ដែលជាកសិករគំរូ និងជាអនុប្រធានសហគមន៍កសិកម្មពន្លឺសាមគ្គីកសិករ បាន និងកំពុងចិញ្ចឹមមាន់ស្រែតាមបែបធម្មជាតិ ដែលមានចំនួនសរុបប្រមាណ ២០៧ ក្បាល ក្នុងនោះមានមាន់មេបាពូជ ២៥ ក្បាល មាន់បាឈ្មោល ចំនួន ៧ ក្បាល មាន់សាច់ទម្ងន់ ១.២ គីឡូក្រាម ចំនួន ៥០ ក្បាល មាន់ជំទង់អាយុ ១ ខែ ចំនួន ១០០ ក្បាល និងកូនមាន់តូចៗអាយុ ១៥ ថ្ងៃ ចំនួន ២៥ ក្បាល។
ក្នុងខែឧសភាឆ្នាំ ២០២៦ គាត់បានលក់មាន់សាច់បាន ១៥ ក្បាល ដែលមានទម្ងន់ពី ១.២ – ១.៥ គីឡូក្រាម បានតម្លៃ ១៦ ០០០ រៀល ក្នុង ១ គីឡូក្រាម។ កសិកររូបនេះថា គាត់មិនសូវចាប់មាន់សាច់លក់ទេ ដោយគាត់ចង់សន្សំទុកឱ្យបានមេបាពូជច្រើន។ ក្នុងគ្រួសារគាត់បានហូបមាន់ ៣-៥ ក្បាលក្នុង១ខែ។
គាត់មានទ្រុងមាន់ ២ ដែលមានទំហំសរុប ៥២ ម៉ែត្រការេ សង់ពីឈើលាយដែកប្រក់សង្កសី និងមានបែងចែកខណ្ឌជាច្រើនបន្ទប់សម្រាប់ដាក់មាន់តាមអាយុ និងទំហំ។ ទីតាំងចិញ្ចឹមមាន់របស់គាត់មានទីធ្លាធំទូលាយ ដែលជាចំការក្រូច ៥ ហិកតា និងមានទឹកអូរខួបប្រាំងខួបវស្សា និងបរិយាកាសល្អសម្រាប់ដំណាំ និងចិញ្ចឹមសត្វ។
ទាក់ទងនឹងបច្ចេកទេសចិញ្ចឹម និងថែទាំ គាត់មិនប្រើវ៉ាក់សាំង ប៉ុន្តែគាត់ប្រើថ្នាំអាម៉ុកស៊ីលីនដាក់លាយទឹកឱ្យមាន់ផឹកសម្រាប់កូនមាន់តូចៗ និងប្រើល្បាយឧសថធម្មជាតិ មានស្លឹកល្ហុង ខ្ទឹមស បុកលាយបាយ ឬ ពោត ធ្វើជាចំណីដាក់ឱ្យមាន់ស៊ីរៀងរាល់ ១០ ថ្ងៃម្តង។ លោកក៍បានចែករំលែកចំណេះដឹងរបស់គាត់ជូនដល់សមាជិកសហគមន៍កសិកម្មរបស់គាត់ ផងដែរ។




