ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែធម្មជាតិអូរបាក់រទេះ និងសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅខេត្តព្រះសីហនុ
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្លែធម្មជាតិអូរបាក់រទេះ នៅសាលាឃុំអូរបាក់រទេះ ស្រុកកំពង់សីលា និងសហគមន៍កសិកម្មមាន់ស្រែព្រៃនប់ នៅសាលាឃុំព្រៃនប់ ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។
+ជាលទ្ធផល៖
-បានពិភាក្សាជាមួយកសិករនាំមុខអំពី ការរៀបចំផែនការផ្សព្វផ្សាយ និងចែករំលេកបទពិសោធពីកសិករនាំមុខទៅកសិករជាសមាជិកសហគមន៍កសិកម្ម (F2F)
-បានផ្សព្វផ្សាយគោលការណ៍ និងលក្ខខណ្ឌ នៃប្រាក់កម្ចីពីធនាគារ ARDB
-បានពិភាក្សាអំពី ការជ្រើសរើសកសិករដែលត្រូវការប្រាក់កម្ចីពីធនាគារ ARDB
-បានណែនាំថ្នាក់ដឹកនាំសហគមន៍កសិកម្មឱ្យមានកិច្ចប្រជុំប្រចាំខែទៀងទាត់ ដើម្បីចែករំលែកព័ត៌មាន បញ្ហាប្រឈម និងដំណោះស្រាយ
-បានណែនាំថ្នាក់ដឹកនាំសហគមន៍កសិកម្មបន្តប្រមូលប្រាក់សមាជិកភាព និងប្រាក់ភាគហ៊ុន
-បានពិភាក្សាអំពី កិច្ចសហការជាមួយក្រុមការងារក្រុមហ៊ុនសេវាករទី ១ ក្នុងការវាយតម្លៃសហគមន៍កសិកម្ម ដើម្បីធ្វើឱ្យមានលក្ខណៈពេញលេញ
-បានពិនិត្យឯកសារសហគមន៍កសិកម្មសម្រាប់ក្រុមការងារក្រុមហ៊ុនសេវាករទី ១
-បានពិភាក្សាអំពី អ្នកប្រមូលទិញ និងទីផ្សារទិញលក់បន្លែ និងមាន់។
+បន្ទាប់ពីការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម ក្រុមការងារបានទៅពិនិត្យការដាំដុះបន្លែធម្មជាតិរបស់កសិករឈ្មោះ ផូ ផាត ជាសមាជិកសហគមន៍កសិកម្ម នៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។ ផ្ទៃដីដាំដុះរបស់គាត់សរុប ៥ ហិកតា ក្នុងនោះមានដីដាំត្រឡាច ០,៧០ ហិកតា ប៉េងបោះ ០,៥០ ហិកតា ម្ទេស ៣,៥០ ហិកតា និងឳឡឹក ០,៣០ ហិកតា។
បច្ចុប្បន្ននេះ ទិន្នផលត្រឡាចប្រមូលបានចន្លោះពី ៣០០ ទៅ ៧០០ គីឡូក្រាមក្នុង ១ ថ្ងៃ។ រីឯ ដំណាំផ្សេងទៀតខាងលើ ទើបតែដាំ និងរៀបចំដាំបន្ថែម ទៅតាមផែនការដាំដុះ។













