Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបជាមួយសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) នៅខេត្តកណ្ដាល

ការជួបជាមួយសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) នៅខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបជាមួយសហគមន៍កសិកម្មបន្លែបៃតងចម្រុះកោះធំ(ខ) នៅភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ដែលមានអ្នកចូលរួមសរុប ១០នាក់។

ជាលទ្ធផល៖

-បានណែនាំ និងជម្រាបអំពី គោលបំណងជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម សម្រាប់ធ្វើការវាយតម្លៃសហគមន៍កសិកម្ម ដោយប្រើវិធីសាស្ត្រ FEAT TO RISE និងបណ្ណដាក់ពិន្ទុ (Scorecard)

-បុគ្គលិករបស់ក្រុមហ៊ុនសេវាករ ចាប់ផ្តើមដំណើរការប្រមូលទិន្នន័យផ្អែកលើបញ្ជីសំណួរ សម្រាប់ការដាក់ពិន្ទុ និងកត់ត្រានូវរាល់ចម្លើយ ដែលបានផ្តល់ដោយថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ

-ក្រោយពីសម្ភាសន៍ ក្រុមការងារបានទៅចម្ការរបស់សមាជិកសហគមន៍កសិកម្ម ដើម្បីពិនិត្យដំណើរការផលិតបន្លែ និងផ្តល់យោបល់មួយចំនួនសម្រាប់កែលម្អការដាំដុះ ផងដែរ។

 

 

 

Leave a Reply

Your email address will not be published.