Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង និងសហគមន៍កសិកម្មពោធិ៍ទងជោគជ័យ នៅខេត្តព្រៃវែង

ការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង និងសហគមន៍កសិកម្មពោធិ៍ទងជោគជ័យ នៅខេត្តព្រៃវែង

 

កម្មវិធី ASPIRE-AT ខេត្តព្រៃវែង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង នៅភូមិត្រពាំងប្រស្រែ ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច និងសហគមន៍កសិកម្មពោធិ៍ទងជោគជ័យ នៅភូមិពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច។

១).សហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង៖

ភាគច្រើននៃដំណាំ ដែលកំពុងដាំដុះនៅទីវាល សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ រួមមាន៖ ស្ពៃចង្កឹះ ស្ពៃគីមឆាយ ម្ទេសប្លោក ប៉េងបោះឈ័ររី សាឡាត់ ។ល។ បច្ចុប្បន្នគឺមិនមានបញ្ហាប្រឈមទាក់ទងទីផ្សារឡើយ ប៉ុន្តែជាទូទៅគឺមានតម្លែទាបជាងមុនបន្តិច ដោយសារការដាំដុះអាចផលិតបានគ្រប់ទីកន្លែងនៅក្នុងប្រទេស។ រាល់ប្រភេទបន្លែទាំងអស់ គឺមានអ្នកប្រមូលទិញ មកដឹកជញ្ជូន និងទូទាត់ដល់ទីកន្លែង។ ភាគច្រើននៃបន្លែ គឺអ្នកប្រមូលទិញយកទៅផ្គត់ផ្គង់ទៅផ្សារនៅភ្នំពេញ ផ្សារអូរាំងឪ និងផ្សារសួង នៅខេត្តត្បូងឃ្មុំ។

 

 

២).សហគមន៍កសិកម្មពោធិ៍ទងជោគជ័យ៖

ភាគច្រើននៃដំណាំ ដែលកំពុងដាំដុះនៅទីវាល សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ រួមមាន៖ ឪឡឹក ត្រសក់ស្រូវ និងត្រឡាច នៅលើផ្ទៃដីសរុប ២៨,៥ ហិកតា។ កសិករបានកំពុងប្រមូលផលជាបណ្តើរៗ និងមានអ្នកប្រមូលទិញ យកទៅលក់ក្នុងស្រុក និងក្រៅស្រុក។ ជាទូទៅឪឡឹក ១ ហិកតា អាចលក់បានចន្លោះពី ១២ – ១៣ លានរៀល ត្រសក់អាចលក់បានក្នុងតម្លែ ៨០០ – ១០០០ រៀល/គីទ្បូក្រាម (សម្រាប់តម្លៃនេះ គឺកសិករទទួលបានប្រាក់ចំណេញ ជាចំណែកនៃប្រាក់ចំណូលគ្រួសារ បន្ទាប់ពីផលិតកម្មស្រូវ)។

 

 

សកម្មភាពនេះក៍មានការចូលរួមពីមន្រ្តីទទួលបន្ទុកគម្រោង CREA (លោក ជា ស៊ីណា) និងបានផ្សព្វផ្សាយអំពីព័ត៌មានទូទៅទាក់ទងគម្រោង (រយៈពេលអនុវត្ត ដៃគូរសហការ ខេត្តគោលដៅ ប្រភេទអ្នទទួលផល និងវិធីសាស្រ្តនៃការអនុវត្ត) ហើយបានសិក្សាស្វែងយល់អំពី បច្ចេកទេស ឬ បច្ចេកវិទ្យា ដែលមានភាពធន់ ឬសមស្របនៃការប្រែប្រួលអាកាសធាតុ ដែលបាន និងកំពុងប្រើប្រាស់ របស់សមាជិកសហគមន៍កសិកម្ម ដែលមានតម្រូវការជាបឋម សម្ភារៈ ឬ បច្ចេកវិទ្យា ដែលមានភាពធន់ ។ល។

 

Leave a Reply

Your email address will not be published.