February 5, 2026
ការជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មត្រពាំងចាន់រីកចំរើន នៅខេត្តកំពង់ឆ្នាំង
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានជួបជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្មត្រពាំងចាន់រីកចំរើន នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៍។
ការជួបនេះគឺ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យគ្រួសារសមាជិកសហគមន៍កសិកម្មកំពុងអនុវត្តផលិតកម្មមាន់ស្រែ ផ្គត់ផ្គង់តម្រូវការទីផ្សារ និងផ្សព្វផ្សាយអំពីប្រាក់កម្ចីពីធនាគារ ARDB តាមរយៈកម្មវិធី ASPIRE-AT សម្រាប់ពង្រីកអាជីវកម្មចិញ្ចឹមមាន់ស្រែ។
សហគមន៍កសិកម្មត្រពាំងចាន់រីកចំរើន មានសមាជិកសរុបចំនួន ២៥៧ គ្រួសារ បានចុះបញ្ជីក្នុងឆ្នាំ ២០២៥ និងកំពុងអនុវត្តផលិតកម្មមាន់ស្រែ ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក បានចំនួន ១ ៦២០ គីឡូក្រាម ក្នុងមួយខែ (មានតម្លៃ ១៦ ០០០ រៀល ទៅ ១៩ ០០០ រៀល ក្នុងមួយគីឡូក្រាម)។






