January 15, 2026
ការជួបកសិករនាំមុខ រី សែន និងជាសមាជិកសហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ នៅខេត្តកណ្ដាល
កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានជួបកសិករនាំមុខ រី សែន និងជាសមាជិកសហគមន៍កសិកម្មបន្លែចម្រុះឃុំភូមិធំ នៅឃុំភូមិធំ ស្រុកកៀនស្វាយ ដែលមានអ្នកចូលរួមសរុប ២៥ នាក់ ក្នុងនោះមានស្រ្តី ៨ នាក់។
លោក រី សែន បានចែករំលែកចំណេះដឹង និងបច្ចេកទេសអំពី បន្លែសុវត្ថិភាព ដោយប្រើប្រាស់ជី-ថ្នាំ តាមបែបធម្មជាតិ និងបច្ចេកទេស ជូនដល់សមាជិកសហគមន៍កសិកម្មផ្សេងទៀត។
បន្ទាប់មក ក្រុមការងារ បានទៅពិនិត្យសកម្មភាពផលិតបន្លែ របស់សមាជិកសហគមន៍កសិកម្ម ដែលមានការរៀបចំដី ការដាក់ដាំកូនបន្លែ និងការថែទាំបន្លែ ដែលជិតប្រមូលផល ផងដែរ។








