January 8, 2026
ការជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មសាមគ្គីបន្លែសុវត្ថិភាពឃុំរហាត់ទឹក នៅខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាជាមួយសមាជិកសហគមន៍កសិកម្មសាមគ្គីបន្លែសុវត្ថិភាពឃុំរហាត់ទឹក នៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ១២នាក់ ក្នុងនោះមានស្រ្តី ៩នាក់។
ជាលទ្ធផល បានពិភាក្សាអំពី៖
-ប្រមូលទិន្នន័យបរិមាណផលិកម្មបន្លែរបស់សហគមន៍កសិកម្ម
-បរិមាណផលិតផលកែច្នៃ និងនាំចេញ
-បរិមាណផលិតផលលក់ និងចំនួនទឹកប្រាក់ទទួលបានពីការលក់
-ឈ្មោះ និងលេខទូរសព្ទរបស់អ្នកទិញក្នុងស្រុក (Local buyer) និងសហគ្រាស (SME)
-ស្រង់ឈ្មោះកសិករដែលមិនមានដី និងមានដីតិច ដែលបានលក់កំលាំងពលកម្មអោយសហគមន៍កសិកម្ម
-លើកទឹកចិត្តសមាជិកសហគមន៍កសិកម្មបង្កើនការដាំបន្លែតម្រូវតាមទីផ្សារ។



