October 20, 2025
ការជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំចារអភិវឌ្ឍន៍ នៅខេត្តតាកែវ
កម្មវិធី ASPIRE-AT ខេត្តតាកែវ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានជួបប្រជុំជាមួយសហគមន៍កសិកម្មឃុំចារអភិវឌ្ឍន៍ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមសរុប ១០ នាក់ ក្នុងនោះមានស្រ្តី ១ នាក់។
កិច្ចប្រជុំនេះ មានគោលបំណង៖ ជំរុញការកៀងគរសមាជិកសហគមន៍កសិកម្មបន្ថែម និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម ស្លាកឈ្មោះ សៀវភៅលក្ខន្តិកៈ សៀវភៅច្បាប់ និងត្រាសហគមន៍កសិកម្ម។


