កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មចម្រុះរង៉ោលដូងល្អឺនកាំមិស នៅភូមិល្អឺនកាំមិស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី
កម្មវិធី ASPIRE-AT ខេត្តរតនគិរី៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក ហ្លឹក ឡយ ទៅសមាជិកសហគមន៍កសិកម្មចម្រុះរង៉ោលដូងល្អឺនកាំមិស នៅភូមិល្អឺនកាំមិស ឃុំអូរជុំ ស្រុកអូរជុំ ដែលមានអ្នកចូលរួមសរុប ៣៥នាក់ (ស្រី ១៥នាក់)។
+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖
១.គោលការណ៍ នៃការធ្វើអនាម័យ និងថែទាំចំការតាមរយៈការតែងមែក និងដាក់ជី
២.ការកែច្នៃឧបករណ៍តុបតែងមែក ដែលមានភាពងាយស្រួល រឹងមាំ និងចំណាយថវិកាតិច
៣.ការកាត់មែកស្វាយចន្ទី មិនត្រឹមត្រូវកន្លងមកដែលបង្កឱ្យមានបញ្ហា
៤.តារាងពេលវេលានៃវត្តមានកត្តាចង្រៃលើដំណាំស្វាយចន្ទី វិធានការការពារ និងកម្ចាត់
៥.ការកត់ត្រាចំណូល-ចំណាយ-ចំណេញក្នុងការដាំដុះថែទាំស្វាយចន្ទី
៦.ការអនុវត្តជាក់ស្តែងក្នុងការតាក់តែងមែក និងការដាក់ជីគល់
៧.ជំងឺលើដំណាំស្វាយចន្ទី។





