Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរីកចម្រើនឃុំទួលអំពិល នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មរីកចម្រើនឃុំទួលអំពិល នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ស្ពឺ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខលោកស្រី ប៉ោ មុំ ទៅសមាជិកសហគមន៍កសិកម្មរីកចម្រើនឃុំទួលអំពិល នៅភូមិទួលអំពិល ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលមានអ្នកចូលរួមសរុប ៣៥នាក់ (ស្រី ២៣នាក់)។

 

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១-ការធ្វើផែនការចិញ្ចឹម

២-ការជ្រើសរើសទីតាំង និងការធ្វើទ្រុង

៣-ការជ្រើសរើសពូជមាន់

៤-ការធ្វើវ៉ាក់សាំងការពារ

៥-ការផលិតចំណី

៦-ការថែទាំ

៧-ការងារទីផ្សារ។

 

បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្ដីរួចមក លោកអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងកសិករនាំមុខ បានដឹកនាំអនុវត្តជាក់ស្ដែងលើការធ្វើវ៉ាក់សាំង ការបន្តក់ភ្នែក និងការជួសអ៊ុតផងដែរ។

 

លោក ប៉ោ សុភ័ក្រ និងសហការី ដែលជាបុគ្គលិករបស់ធនាគារ ARDB បានចូលរួម និងបានបង្ហាញចំណុចមួយចំនួនពាក់ព័ន្ធនឹងកម្ចីរបស់ធនាគារ ARDB មានដូចខាងក្រោម៖

-កិច្ចសហការរបស់ធនាគារ ARDB ជាមួយនឹងកម្មវិធី ASPIRE-AT

-គោលការណ៍ និងបែបបទ នៃការផ្តល់កម្ចី

-លក្ខខណ្ឌតម្រូវ នៃការផ្តល់កម្ចី

-បែបបទ នៃការដាក់ពាក្យស្នើសុំកម្ចី

-អត្រាការប្រាក់

-រយៈពេល នៃការអនុម័តកម្ចី។ល។

 

 





 

 

Leave a Reply

Your email address will not be published.