Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក នេត សុឃាន់ ទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីរំចែក នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក នេត សុឃាន់ ទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីរំចែក នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

 

កម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក នេត សុឃាន់ ទៅសមាជិកសហគមន៍កសិកម្មស្វាយចន្ទីរំចេក នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់។ កម្មវិធីនេះប្រារព្ធទ្បើងក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីលោកជំទប់ទី១ ឃុំរំចេក លោក-លោកស្រីមន្ត្រីជំនាញមន្ទីរកសិកម្ម លោកទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត មន្ត្រីកសិកម្មឃុំ មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាជិកសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុប ៥១នាក់ (ស្រី ២២នាក់)។

 

+កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

(១)-វិធីសាស្ត្រនៃការតាក់តែងមែកស្វាយចន្ទី

(២)-វិធីសាស្ត្រនៃការប្រើប្រាស់ជីធម្មជាតិ និងគីមី

(៣)-វិធីសាស្ត្រថែទាំត្រួយ ផ្កា និងក្តិប

(៤)-ការគ្រប់គ្រងសត្វល្អិត និង(៥)-អនុវត្តជាក់ស្តែង។

 

នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់នូវអនុសាន៍ និងតម្រង់ទិសដល់សហគមន៍កសិកម្មដូចជា៖

(១)-សមាជិកសហគមន៍កសិកម្មទាំងអស់ ត្រូវអនុវត្តតាមបច្ចេទេស ដើម្បីទទួលបានទិន្នផលខ្ពស់

(២)-សហគមន៍កសិកម្ម ត្រូវអនុវត្តគោលការណ៍របស់សហគមន៍ គឺទិញរួម អនុវត្តរួម លក់រួម តាមទម្រង់ផលិតកសិកម្មតាមកិច្ចសន្យា ដើម្បីកាត់បន្ថយចំណាយ ទទួលបានតម្លៃបន្ថែម និងផលិតផលមានគុណភាពល្អ និង

(៣)-ចូលរួមអនុវត្តស្តង់ដារគោលការណ៍ ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីបំពេញតាមលក្ខខ័ណតម្រូវទីផ្សារនាំចេញ។

 

 

Leave a Reply

Your email address will not be published.