Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

 

កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្មបន្លែសុវត្ថិភាពបៃតងឃុំអណ្តូងថ្ម នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលមានអ្នកចូលរួមសរុប ៥០នាក់ (ស្រី ២៨នាក់)។

កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១- ការធ្វើជីកំប៉ុស្ដិ៍ អី អឹម – EM (បង្ហាញអំពីអត្ថប្រយោជន៍នៃ EM សម្ភារប្រើប្រាស់ និងវិធីធ្វើជី)

២- វិធានការចម្រុះលើការគ្រប់គ្រងកត្ដាចង្រៃ IPM (ពិភាក្សាអំពីថ្នាំពុលកសិកម្ម)

៣- បច្ចេកទេសរៀបចំដី និងប្រព័ន្ធទឹក (បង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកទេសរៀបចំដី និងប្រព័ន្ធទឹក)

៤- បច្ចេកទេសបណ្ដុះកូន (បង្ហាញអំពីសម្ភារ វិធីបណ្ដុះគ្រាប់ ការថែទាំ និងបញ្ហាដែលជួបប្រទះ)

៥- ការគ្រប់គ្រងកសិដ្ឋាន (រួមមាន៖ ១.ការគ្រប់គ្រងបុគ្គលិក ២.ការគ្រប់គ្រងថវិកា ៣.ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ សម្ភារ និង ៤.ការគ្រប់គ្រងប្រព័ន្ធទឹក និងដីដាំដុះ)។

 

 

Leave a Reply

Your email address will not be published.