Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សួស ហាច ទៅសមាជិកសហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សួស ហាច ទៅសមាជិកសហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

 

កម្មវិធី ASPIRE-AT ខេត្តកំពង់ចាម៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មស្វាយចន្ទី ពីកសិករនាំមុខលោក សួស ហាច ទៅសមាជិកសហគមន៍កសិកម្មអារក្សត្នោតអភិវឌ្ឍន៍ នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលមានអ្នកចូលរួមសរុប ៤៦នាក់ (ស្រី ០៥នាក់)។

កម្មវិធីនេះ ផ្ដោតសំខាន់ទៅលើ៖

១. ការតាក់តែងមែក

២. ការគ្រប់គ្រងស្មៅ ដោយបាញ់ថ្នាំ ឬមិនបាញ់ថ្នាំ

៣. ការការពារមិនឱ្យមានការជាំទឹក

៤. ការដាក់ជី ប្រភេទសរីរាង្គ និងគីមី តាមពេលវេលាដាក់ បរិមាណ និងរបៀបដាក់

៥. ការបាញ់ថ្នាំការពារ និងកម្ចាត់ ប្រភេទថ្នាំ បរិមាណ ពេលវេលា និងឧបករណ៍ប្រើសម្រាប់បាញ់

៦. ការប្រើថ្នាំបញ្ចេញផ្កា

៧. ការគ្រប់គ្រងកម្លាំងដាំដុះថែទាំដើម្បីគុណភាព និងប្រសិទ្ធភាពការងារ។

 

Leave a Reply

Your email address will not be published.