Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
វគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

វគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

 

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ៧២នាក់ (ស្រី ៤០នាក់)។

វគ្គនេះផ្ដោតលើការជ្រើសរើសទីតាំង ការសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជមាន់ ការបង្កាត់ពូជមាន់ ការផ្សំចំណី ការថែទាំកូនមាន់ទើបញាស់ ការចាក់វ៉ាក់សាំង ការផ្ដល់កម្ដៅអោយកូនមាន់ ការទំលាក់ព្រូនមាន់ និងការធ្វើអនាម័យជាប្រចាំ។

លទ្ធផលមាន៖

– អ្នកចូលរួមទាំងអស់ទទួលបានបច្ចេកទេស និងបទពិសោធន៏ថ្មីៗ សម្រាប់យកទៅកែលំអការចិញ្ចឹមមាន់

– សម្រេចបានផែនការសាងសង់ទ្រុងមាន់ថ្មី នាពេលខាងមុខ។

 

 

Leave a Reply

Your email address will not be published.