June 3, 2025
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ ស៊ា ពេជ្រ ទៅសមាជិកសហគមន៍កសិកម្មស្រ្តីអភិវឌ្ឍ នៅភូមិកន្ទួត ឃុំកន្ទួត សុ្រកចិត្របុរី ខេត្តក្រចេះ
កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មមាន់ស្រែ ពីកសិករនាំមុខឈ្មោះ ស៊ា ពេជ្រ ទៅសមាជិកសហគមន៍កសិកម្មស្រ្តីអភិវឌ្ឍ នៅភូមិកន្ទួត ឃុំកន្ទួត សុ្រកចិត្របុរី ដែលមានអ្នកចូលរួមសរុប ៣១នាក់ (ស្រី ២៦នាក់)។
កម្មវិធីនេះ ផ្តោតសំខាន់លើចំណុច ដូចខាងក្រោម៖
១-ការធ្វើផែនការចិញ្ចឹម
២-ជ្រើសរើសទីតាំង ការធ្វើទ្រុង
៣-ការជ្រើសរើសពូជមាន់
៤-ការធ្វើអនាម័យថែទាំ
៥-ការធ្វើវ៉ាក់សាំងការពារ និង
៦-ការផលិតចំណី។







