Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មស្វាយចន្ទី នៅឃុំព្រែកសាម៉ាន់ សុ្រកឆ្លូង ខេត្តក្រចេះ

មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មស្វាយចន្ទី នៅឃុំព្រែកសាម៉ាន់ សុ្រកឆ្លូង ខេត្តក្រចេះ

 

កម្មវិធី ASPIRE-AT ខេត្តក្រចេះ៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសម្របសម្រួលរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ផលិតកម្មស្វាយចន្ទី នៅឃុំព្រែកសាម៉ាន់ សុ្រកឆ្លូង ដែលមានសមាសភាពចូលរួមដូចជា៖

១.លោក ង៉ែត សុគន្ធា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម (២).លោក ឡាយ សម្ភស្ស មន្រ្តីទទួលបន្ទុកផែនការ និង M&E (៣).លោក អ៊ុំ សុខចំរើន ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT ប្រចាំខេត្ត (៤)លោកជំទប់ទី១ ក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ មន្រ្តីកសិកម្មឃុំទាំង ៥ ព្រមទាំងលោកមេភូមិទំាង ៨ ភូមិ និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុប ៨៩នាក់ (ស្រី ៤២នាក់)។

 

-មហាសន្និបាតនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖

១.កំណត់ឈ្មោះសហគមន៍កសិកម្មឃុំព្រែកសាម៉ាន់ជោគជ័យ

២.បោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ របស់សហគមន៍កសិកម្ម

៣.កំណត់មុខរបរ របស់សហគមន៍កសិកម្ម

៤.កំណត់ប្រាក់សមាជិកភាព ៥ ០០០រៀល/សមាជិក

៥.កំណត់ប្រាក់ភាគហ៊ុន ២០ ០០០រៀល/ហ៊ុន

៦.ការបែងចែកប្រាក់ភាគលាភ

៧.តួនាទី និងភារកិច្ច របស់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម។

 

 

Leave a Reply

Your email address will not be published.