មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មចិញ្ចឹមមាន់ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ដោយមានការចូលរួមពី៖
1.លោក ឈឹម រ៉ានី អភិបាលរងស្រុកស្វាយទាប
2.លោក ជា សុផុន ទីប្រឹក្សាសម្របសម្រួលកម្មវិធី ASPIRE-AT
3.លោក ហ៊ុន សារ៉េតថន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល
4.លោកប្រធានក្រុមប្រឹក្សាឃុំស្វាយរំពារ
5.លោកមេភូមិអង្គ្រង
ដែលមានអ្នកចូលរួមសរុប ៧៥នាក់ (ស្រី ៣៨នាក់)។
លទ្ធផលសម្រេចបាន៖
–បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលបាន ៥រូប (ស្រី ២រូប)
–បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យ ៣រូប (ស្រី ១រូប)
–អនុម័តប្រាក់សមាជិកភាព ៥,០០០រៀល/ម្នាក់
–ប្រាក់ភាគហ៊ុន ២០,០០០រៀល/ហ៊ុន
–ឈ្មោះសហគមន៍កសិកម្មភូមិអង្គ្រងរីកចម្រើន
–អនុម័តទៅលើមុខរបរសហគមន៍កសិកម្ម
–តួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម
–ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់ប្រធានសហគមន៍
–ចំណាប់អារម្មណ៍ និងការផ្តាំផ្ញើដោយលោកទីប្រឹក្សាសម្របសម្រួលកម្មវិធី។



