Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ យង់​ លី ទៅសមាជិកសហគមន៍កសិកម្មកន្រ្ទាំងសាមី្គអភិវឌ្ឍន៍ នៅខេត្តសៀមរាប

កម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ យង់​ លី ទៅសមាជិកសហគមន៍កសិកម្មកន្រ្ទាំងសាមី្គអភិវឌ្ឍន៍ នៅខេត្តសៀមរាប

 

កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ និងចំណេះដឹងអំពីផលិតកម្មបន្លែ ពីកសិករនាំមុខឈ្មោះ យង់​ លី ទៅសមាជិកសហគមន៍កសិកម្មកន្រ្ទាំងសាមី្គអភិវឌ្ឍន៍ នៅភូមិស្រិតខាងលិច​ ភូមិតាត្រាវ និង​ភូមិត្រពាំងថ្នល់ ដែលមានអ្នកចូលរួមសរុប ៧៧នាក់ (ស្រី ៧១នាក់)។

កម្មវិធីនេះ បានផ្តោតទៅលើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១-ការប្រើប្រាស់ជីគីមី និងជីធម្មជាតិ

២-របៀបធ្វើជីកំប៉ុស្តិ៍គោក

៣-របៀបលាយដីបណ្តុះកូនបន្លែ

៤-ការធ្វើថ្នាំពុលកសិកម្មពីធម្មជាតិ។

កម្មវិធីនេះ ត្រូវបានបញ្ចប់ដោយរលូន ដោយសមាជិកម្នាក់ៗ ទទួលបានចំណេះដឹងថ្មីហើយជាពិសេសនោះចាប់អារម្មណ៍លើប្រធានបទ (​ការលាយដីបណ្តុះកូន ការធ្វើថ្នាំពុលធម្មជាតិ និងការធ្វើកំប៉ុស្តិ៍គោក)។ ក្រៅពីនេះ សំណូមពររបស់កសិករ​​ គាត់ចង់ទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមទាក់ទង​នឹងបច្ចេកទេស​រៀបចំតំឡើង ​និងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹក។​

 

 

Leave a Reply

Your email address will not be published.