មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម បន្លែសុវត្ថិភាពតេជោភ្នំឆ័ត្រ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម បន្លែសុវត្ថិភាពតេជោភ្នំឆ័ត្រ នៅឃុំស្វាយចេក ស្រុកស្វាយចេក ដែលមានអ្នកចូលរួមសរុប ៦០នាក់ (ស្រី ២៤នាក់)។
មហាសន្និបាតនេះ ដឹកនាំដោយ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ឈុន សុមេធោឡា ទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត លោក ផែ សុភ័ក្ដ មន្ត្រីទទួលបន្ទុកផ្នែកផែនការត្រួតពិនិត្យ និងវាយតម្លៃ លោកស្រី ស៊ុន សុខេង អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ម៉ៅ វុត្ថារី លោកស្រី ទន់ សម្ភស្ស និងលោក សេង ជឺឃីម មន្ត្រីការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម មានការចូលរួមពីលោកស្រី និត សោភ័ណ អភិបាលរងស្រុកស្វាយចេក លោក នួន សុភា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក ញ៉ាញ់ យឿត សមាជិកក្រុមប្រឹក្សាភិបាលឃុំស្វាយចេក លោក កូវ ប៊ុនធឿន មេភូមិតេជោភ្នំឆ័ត្រ និងកញ្ញា ផឹង ច័ន្ទណា មន្រ្តីកសិកម្មឃុំស្វាយចេក។
+មហាសន្និបាតខាងលើនេះ មានរបៀបវារៈដូចខាងក្រោម៖
– បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម
– បោះឆ្នោតជ្រើសរើសគណ:កម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម
– អនុម័តលើឈ្មោះសហគមន៍កសិកម្ម
– អនុម័តលើមុខរបរ
– អនុម័តលើតម្លៃភាគហ៊ុន និងតម្លៃចូលជាសមាជិកភាពរបស់សហគមន៍
– អនុម័តលើទីតាំងសហគមន៍កសិកម្ម។
+លទ្ធផលក្នុងថ្ងៃនេះ៖
– សម្រេចដាក់ឈ្មោះ សហគមន៍កសិកម្ម “បន្លែសុវត្តិភាពតេជោភ្នំឆ័ត្រ”
– អនុម័តលើតម្លៃភាគហ៊ុន គឺ ២០,០០០រៀល និងតម្លៃសមាជិកភាព ៥,០០០រៀល
– អនុម័តលើមុខរបរ៖
១. ទិញលក់ធាតុចូលកសិកម្ម
២. ទិញលក់ផលិតផលកសិកម្ម
៣. កែឆ្នៃផលិតផលកសិកម្ម
– អនុម័តសម្រេចយកទីតាំងនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក។
អង្គមហាសន្និបាតបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។



