មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម “អភិវឌ្ឍន៍ឃុំស្រះរាំង” (ផលិតកម្មមាន់) ស្ថិតនៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម “អភិវឌ្ឍន៍ឃុំស្រះរាំង” (ផលិតកម្មមាន់) ស្ថិតនៅឃុំស្រះរាំង ស្រុកមង្គលបូរី ដែលមានអ្នកចូលរួមសរុប ៧៧នាក់ (ស្រី ៤៩នាក់)។
+មហាសន្និបាតនេះ មានរបៀបវារៈដូចខាងក្រោម៖
– បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម
– បោះឆ្នោតជ្រើសរើសគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម
– អនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង
– ឈ្មោះសហគមន៍កសិកម្ម
– អនុម័តលើមុខរបរ
– អនុម័តលើតម្លៃភាគហ៊ុន និងតម្លៃចូលជាសមាជិកភាពរបស់សហគមន៍
– អនុម័តលើទីតាំងសហគមន៍កសិកម្ម។
+លទ្ធផលក្នុងថ្ងៃនេះ៖
– សម្រេចដាក់ឈ្មោះ សហគមន៍កសិកម្ម “អភិវឌ្ឍន៍ឃុំស្រះរាំង”
– អនុម័តលើតម្លៃភាគហ៊ុន គឺ ១០,០០០រៀល និងតម្លៃសមាជិកភាព ៥,០០០រៀល
– អនុម័តលើមុខរបរ៖
១. ទិញលក់ធាតុចូលកសិកម្ម
២. ទិញលក់ផលិតផលកសិកម្ម(មាន់ស្រែ)
៣. កែឆ្នៃផលិតផលកសិកម្ម
– អនុម័តសម្រេចយកទីតាំងនៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី។
អង្គមហាសន្និបាតបានប្រព្រឹតទៅ ដោយរលូន និងទទួលបានជោគជ័យ ។



