Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការប្រគល់វិញ្ញាបនបត្រជូនសហគមន៍កសិកម្មដូនបាសាមគ្គីជោគជ័យ នៅសាលាឃុំដូនបា ស្រុកគាស់ក្រទ្ប និងជូនសហគមន៍កសិកម្មមោងសាមគ្គី នៅសាលាឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង

ការប្រគល់វិញ្ញាបនបត្រជូនសហគមន៍កសិកម្មដូនបាសាមគ្គីជោគជ័យ នៅសាលាឃុំដូនបា ស្រុកគាស់ក្រទ្ប និងជូនសហគមន៍កសិកម្មមោងសាមគ្គី នៅសាលាឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង

 

កម្មវិធី ASPIRE-AT ខេត្តបាត់ដំបង៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រគល់វិញ្ញាបនបត្រជូនសហគមន៍កសិកម្មដូនបាសាមគ្គីជោគជ័យ នៅសាលាឃុំដូនបា ស្រុកគាស់ក្រទ្ប និងជូនសហគមន៍កសិកម្មមោងសាមគ្គី នៅសាលាឃុំមោង ស្រុកមោងឬស្សី ដែលមានអ្នកចូលរួមសរុប ១៧នាក់ (ស្រី ៥នាក់) ក្នុងនោះរួមមានមន្រ្តីការិយាល័យកសិកម្មស្រុកទាំងពីរ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមន្រ្តីកសិកម្មឃុំ។

 

ជាលទ្ធផលសម្រេចបាន៖

(១)ប្រគល់វិញ្ញាបនបត្រ ត្រាឈ្មោះសហគមន៍កសិកម្ម និងត្រាឈ្មោះប្រធានសហគមន៍ ព្រមទាំងសៀវភៅសហគមន៍ ជូនដល់សហគមន៍កសិកម្មទាំងពីរខាងលើ

(២)បង្ហាញការគាំទ្ររបស់កម្មវិធី ASPIRE-AT និងការណែនាំបន្ថែម

(៣)មុខរបរ/អាជីវកម្មរបស់សហគមន៍

(៤)បញ្ហាប្រឈម សំនូមពរ និងផែនការ/ទិសដៅបន្តរបស់សហគមន៍។

 

ក្រុមការងារកម្មវិធី ASPIRE-AT បានចូលរួមប្រជុំផ្សព្វផ្សាយស្តីពីទស្សនទានសហគមន៍កសិកម្មទំនើប និងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា ដែលបានរៀបចំទ្បើងដោយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានអ្នកចូលរួមសរុប ៥២នាក់ (ស្រី ២០នាក់) នៅបរិវេណវត្តពោធិ៍លង្ការ (ហៅវត្តដំណាក់រទេះ) ឃុំកំពង់ព្រៀង ស្រុកសង្កែ។

 

 

Leave a Reply

Your email address will not be published.