April 24, 2025
កម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ទេព សិត នៅសហគមន៍កសិកម្មគោកព្រីង នៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
កម្មវិធី ASPIRE-AT ខេត្តស្វាយរៀង៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ផលិតកម្មមាន់ ពីកសិករនាំមុខឈ្មោះ ទេព សិត នៅសហគមន៍កសិកម្មគោកព្រីង នៅភូមិកណ្តាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ដែលមានអ្នកចូលរួមសរុប ២២នាក់ (ស្រី ១១នាក់)។
ជាលទ្ធផលសម្រេចបាន មានដូចខាងក្រោម៖
១-ការជ្រើសរើសទីតាំងសម្រាប់សាងសង់ទ្រុង
២-ការជ្រើសរើសពូជមាន់សម្រាប់យកមកចិញ្ចឹម
៣-ការធ្វើអនាម័យ និងជីវសុវត្ថិភាព
៤-ការចាក់វ៉ាក់សាំងការពារ
៥-ការលាយចំណី
៦-ការព្យាបាល
៧-ការប្រមូលផល និងទីផ្សារ។
សកម្មភាពនេះជាការបំពេញបន្ថែមដល់កសិករចិញ្ចឹមមាន់ អោយទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីបង្កើនផលិតភាព បរិមាណ និងគុណភាព សម្រាប់បំពេញតម្រូវការទីផ្សារ ព្រមទាំងប្រាក់ចំណូលប្រចាំថ្ងៃ។







