Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ រិន ធារិទ្ធ ទៅសមាជិកសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅខេត្តកណ្ដាល

កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ រិន ធារិទ្ធ ទៅសមាជិកសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា នៅខេត្តកណ្ដាល

 

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល៖

——————-

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានសម្របសម្រួលរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ រិន ធារិទ្ធ ទៅសមាជិកសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ដែលមានអ្នកចូលរួមសរុប ៥១នាក់ (ស្រី ១០នាក់)។ កសិករនាំមុខ រិន ធារិទ្ធ បានចូលរួមកន្លងមកក្នុងកម្មវិធីរៀនសូត្រ និងចែករំលែកចំណេះដឹងរវាងកសិករជោគជ័យអំពីផលិតកម្មដំណាំបន្លែ នៅសហគមន៍កសិកម្មតាសីសាមគ្គី ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលគាំទ្រដោយកម្មវិធី ASPIRE-AT ។

ជាលទ្ធផលសម្រេចបាន៖

– ធ្វើបទបង្ហាញអំពីប្រវត្តិនៃដំណើរការរបស់សហគមន៍កសិកម្មតាសីសាមគ្គី ចាប់តាំងពីកកើតរហូតដល់ពេលបច្ចុប្បន្ន ដែលដឹកនាំដោយលោក ណុប នុន រហូតបានជោគជ័យដល់សព្វថ្ងៃនេះ

– លក្ខខណ្ឌបច្ចេកទេសក្នុងការដាំដុះស្របតាមតម្រូវការទីផ្សារ

– ការចាប់យកឱកាស និងការពង្រឹងសមត្ថភាពរបស់សហគមន៍ និងសមាជិកសហគមន៍ ដែលមានការគាំទ្រពីកម្មវិធី ASPIRE-AT និងគម្រោងនានា

– ការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពលើបច្ចេកទេសដាំដុះដំណាំ ដោយផ្តោតលើគោលការណ៍សុវត្ថិភាព ឬគោលការណ៍អនុវត្តកសិកម្មល្អ (GAP) តាមរយៈការផលិតជីទឹក ជីកំប៉ុស្ដិ៍គោក វិធានការចម្រុះលើការគ្រប់គ្រងកត្តាសត្វចង្រៃ (IPM) ការប្រើប្រាស់ថ្នាំកសិកម្មតាមបច្ចេកទេស និងតាមតម្រូវការជាក់ស្តែង….។ល។

– បានអនុវត្តជាក់ស្ដែងលើការផលិតជីកំប៉ុស្ដិ៍គោក ជីទឹក និងវិធីសាស្ត្រសាបកូនសម្រាប់ដាំក្នុងផ្ទះសំណាញ់ ដែលអនុវត្តផ្ទាល់ដោយសមាជិកម្នាក់ម្តងៗ និងមានការបង្ហាត់បង្ហាញដោយកសិករនាំមុខ រិន ធារិទ្ធ។

ក្នុងកម្មវិធីនេះ មានសំណួរ-ចម្លើយ ពីកសិករសមាជិកដែលបានចូលរួម និងមានការឆ្លើយបំភ្លឺបន្ថែម ពីកសិករនាំមុខ ដែលបានទទួលចំណេះដឹងពីសហគមន៍កសិកម្មតាសីសាមគ្គី និងមានការជួយពន្យល់លម្អិតពី លោក ស៊ុំ សុវណ្ណ អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម៕

 

 

Leave a Reply

Your email address will not be published.