April 21, 2025
កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខលើផលិតកម្មចិញ្ចឹមមាន់ ទៅសមាជិកសហគមន៍កសិកម្ម ឃុំពពេលរុងរឿង
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសម្របសម្រួលកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខលើផលិតកម្មចិញ្ចឹមមាន់ ទៅសមាជិកសហគមន៍កសិកម្ម ឃុំពពេលរុងរឿង ដែលនៅពេកព្រឹក ធ្វើនៅភូមិត្រពាំងត្រុំ ឃុំពពេល មានអ្នកចូលរួមសរុប ២៣នាក់ (ស្រី ២០នាក់) និងនៅពេលរសៀល ធ្វើនៅភូមិព្រៃលាន មានអ្នកចូលរួមសរុប ២៥នាក់ (ស្រី ១៩នាក់)។
កម្មវិធីនេះ ផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ការជ្រើសរើសពូជ
- ការរៀបចំទ្រុង
- ការថែទាំ និងការធ្វើវ៉ាក់សាំង
- ការផ្សំចំណី
- ការធ្វើជីវអនាម័យ។





