Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ

កម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ ទៅសមាជិកសហគមន៍កសិកម្ម នៅខេត្តបន្ទាយមានជ័យ

 

កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖

——————-

សកម្មភាពរបស់ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាន៖

ក)-បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ លោក សាយសម្បត្តិ ទៅសមាជិកសហគមន៍កសិកម្ម បន្លែឃុំភ្នំតូចជោគជ័យ ដែលមានអ្នកចូលរួមសរុប ២០នាក់ (ស្រី ៩នាក់) នៅភូមិព្រៃទទឺង ឃុំភ្នំតូច ស្រុកមង្គលបូរី

ខ)-បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ លោក លឹម ប៊ុនសុង ទៅសមាជិកសហគមន៍កសិកម្ម បន្លែសុវត្ថិភាពសាមគ្គីឃុំរហាត់ទឹក ដែលមានអ្នកចូលរួមសរុប ៤២នាក់ (ស្រី ៣១នាក់) នៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី

គ)-បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍ពីកសិករនាំមុខ លោក ថន ទុំ ទៅសមាជិកសហគមន៍កសិកម្ម បន្លែសុវត្ថិភាពរុងរឿង ដែលមានអ្នកចូលរួមសរុប ១៨នាក់ (ស្រី ៩នាក់) នៅភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

កសិករនាំមុខទាំង ៣នាក់ និងមន្ត្រីសម្របសម្រួលបច្ចេកទេសមកពីការិយាល័យក្សេត្រសាស្ត្រ បានចែករំលែកមេរៀនបទពិសោធន៍ដល់សមាជិកសហគមន៍ដូចជា៖

១)-បច្ចេកទេសដាំដុះដំណាំបន្លែ ២)-រៀបចំដី ៣)-រៀបចំប្រព័ន្ធដំណក់ទឹក ៤)-ការគ្រប់គ្រងកសិដ្ឋាន ៥)-ការធ្វើជីកំប៉ុស្តិ៍ និងការប្រើប្រាស់ជី ៦)-ការប្រើប្រាស់ថ្នាំពុលកសិកម្ម។

 

 

Leave a Reply

Your email address will not be published.