មហាសន្និបាតវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ ដល់សហគមន៍កសិកម្ម “រពាកមានជ័យ”
កម្មវិធី ASPIRE-AT ខេត្តបន្ទាយមានជ័យ៖
——————-
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានជួយរៀបចំមហាសន្និបាតវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ ដល់សហគមន៍កសិកម្ម “រពាកមានជ័យ” ស្ថិតនៅភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដែលមានអ្នកចូលរួមសរុប ៤៩នាក់ (ស្រី ៤៧នាក់)។
មហាសន្និបាតនេះ មានគោលបំណង៖
ក)-ផ្សព្វផ្សាយដល់កសិករអោយបានយល់ដឹងអំពីគោលការណ៍ និងអត្ថប្រយោជន៍របស់កម្មវិធី ASPIRE-AT ព្រមទាំងសារៈសំខាន់នៃការស្ម័គ្រចិត្តចូលជាសមាជិកសហគមន៍កសិកម្ម
ខ)-អនុម័តការកែសម្រួលរចនាសម្ព័ន្ធអោយមានស្រីចូលរួមក្នុងក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិត្យ
គ)-អនុម័តបញ្ចូលគ្រួសារសមាជិកថ្មីបន្ថែមអោយបានគ្រប់ ១៥០គ្រួសារយ៉ាងតិច
ឃ)-អនុម័តលើមុខរបររបស់សហគមន៍កសិកម្ម៖ ១)-ការចិញ្ចឹមមាន់ស្រែ ២)-សេវាកម្មឥណទាន ៣)- ប្រាក់សន្សំ ៤)-សេវាកម្មទឹកស្អាត ៥)-លក់ធាតុចូលកសិកម្ម (ជី)។


