Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade
ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែបៃតងចម្រុះឃុំទឹកវិល នៅសាលាឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល​

ការជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែបៃតងចម្រុះឃុំទឹកវិល នៅសាលាឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល​

កម្មវិធី ASPIRE-AT ខេត្តកណ្ដាល​៖

——————-

ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបប្រជុំជាមួយក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្មបន្លែបៃតងចម្រុះឃុំទឹកវិល នៅសាលាឃុំទឹកវិល ស្រុកស្អាង មានអ្នកចូលរួមសរុប ១២នាក់ (ស្រី ៣នាក់)។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលឯកសារពាក់ព័ន្ធសម្រាប់ការចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្មខាងលើ ណែនាំថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធអំពីការបំពេញពាក្យសុំចូលជាសមាជិកសហគមន៍កសិកម្ម ព្រមទាំងប្រមូលទិន្នន័យសមាជិកសហគមន៍កសិកម្ម។

ជាលទ្ធផលបាន៖

– ណែនាំ ដល់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម អំពីការបំពេញប្រវត្តិរូបផ្ទាល់ខ្លួន និងប្រមូលទុកឯកសារពាក់ព័ន្ធដើម្បីចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្មជាផ្លូវការ

– អាន និងពន្យល់បន្ថែមអំពីតួនាទី និងភារកិច្ច របស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ជូនដល់ថ្នាក់ដឹកនាំឃុំ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម

– សម្របសម្រួល និងពិនិត្យឡើងវិញ លើសេចក្ដីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្ម

– ផ្តល់ពាក្យស្នើសុំ និងណែនាំបន្ថែមអំពីការបំពេញឯកសារ ការបង់ប្រាក់សមាជិកភាព និងការទិញហ៊ុនតាមការស្ម័គ្រចិត្ត

– ណែនាំអំពីការត្រៀមបើកគណនីសម្រាប់សហគមន៍ សម្រាប់ការគ្រប់គ្រងថវិការបស់សហគមន៍កសិកម្ម

– រៀបចំកិច្ចការផ្សេងទៀតដែលជាតម្រូវការក្នុងដំណើរការចុះបញ្ជីសហគមន៍កសិកម្ម។

Leave a Reply

Your email address will not be published.