July 12, 2024
មហាសន្និបាតបង្កើតសហគមន៍កសិកម្មចារឈូករីកចម្រើន ខេត្តសៀមរាប
កម្មវិធី ASPIRE-AT ខេត្តសៀមរាប៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសម្របសម្រួលរៀបចំមហាសន្និបាតបង្កើតសហគមន៍កសិកម្ម ស្ថិតក្នុងបរិវេណវត្តចារឈូក ស្រុកអង្គរជុំ ដោយមានការចូលរួមជាគណៈអធិបតីដោយ លោក ស្មៀន ពេជ្រ អភិបាលរងស្រុកអង្គរជុំ លោកស្រីអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិសា្ថនស្រុកអង្គរជុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សមាជិក និងកសិករស្ម័គ្រចិត្តចូលរួមសរុប ៨៩នាក់ (ស្រី ៥៥នាក់)។
លទ្ធផលនៃមហាសន្និបាតបានអនុម័ត ដូចខាងក្រោម៖
- កំណត់ឈ្មោះសហគមន៍កសិកម្មថា “សហគមន៍កសិកម្មចារឈូករីកចម្រើន”
- បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាលចំនួន ០៥រូប
- បោះឆ្នោតជ្រើសរើសបានគណៈកម្មការត្រួតពិនិត្យចំនួន ០៣រូប
- កំណត់យក ភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ជាទីស្នាក់ការបណ្ដោះអាសន្នរបស់សហគមន៍
- មុខរបររបស់សហគមន៍មាន៖ ផ្គត់ផ្គង់ធាតុចូល ទីផ្សារកសិកម្មនិងឥណទានខ្នាតតូច។ល។
- អនុម័តប្រាក់ភាគហ៊ុន ៣០,០០០៛/ហ៊ុន និងប្រាក់សមាជិកភាព ៥,០០០៛/គ្រួសារ
- ការបែងចែកប្រាក់ចំណេញសុទ្ធ
√មូលនិធិបម្រុង ២០%
√មូលនិធិបណ្តុះបណ្តាល ៣%
√មូលនិធិលើកទឹកចិត្តថ្នាក់ដឹកនាំ ១៥%
√មូលនិធិលើកទឹកចិត្តសមាជិក ៧%
√មូលនិធិសង្គម ៥%
√ប្រាក់បែងចែកភាគលាភសមាជិក ៥០%។




