ការប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អាជ្ញាធរភូមិឃុំ និងកសិករ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ
កម្មវិធី ASPIRE-AT ខេត្តកំពង់ឆ្នាំង៖
——————-
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំជាមួយថ្នាក់ដឹកនាំសហគមន៍កសិកម្ម អាជ្ញាធរភូមិឃុំ និងកសិករ នៅសាលាឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដើម្បីបង្ហាញអំពីកម្មវិធី ASPIRE-AT ដែលមានអ្នកចូលរួម ២៩៣នាក់ (ស្រី ១៦៧នាក់)។
១.គោលបំណង៖
-ផ្សព្វផ្សាយគោលគំនិត និងច្បាប់ស្តីពីសហគមន៍កសិកម្ម
-រៀបចំចងក្រងជ្រើសរើសកសិករស័្មគ្រចិត្តចូលសហគមន៍កសិកម្ម។
២.ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំនេះ៖
+និយមន័យសហគមន៍កសិកម្ម
+ហេតុអ្វីកសិករចាំបាច់ត្រូវចងក្រងជាសហគមន៍កសិកម្ម?
+អ្វីទៅជាបំណងរួមនៃការអភិវឌ្ឍន៍សហគមន៍កសិកម្ម?
+អ្វីទៅជាកម្មវត្ថុជាក់លាក់នៃការបង្កើតសហគមន៍កសិកម្ម?
+លក្ខណៈពិសេសរបស់សហគមន៍កសិកម្ម
+ភាពខុសគ្នារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន
+គោលការណ៍គ្រឹះរបស់សហគមន៍កសិកម្ម
+រចនាសម្ព័ន្ធគ្រប់គ្រងរបស់សហគមន៍កសិកម្ម
+មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មដែលត្រូវបានកំណត់ដោយច្បាប់។
៣.លទ្ធផលសម្រេចបាន៖
កសិករមានការយល់ដឹងច្រើនជាងមុនអំពីសហគមន៍កសិកម្ម និងមានចំណាប់អារម្មណ៍ទៅលើសហគមន៍កសិកម្ម។